ទ្រព្យសម្បត្តិសុទ្ធរបស់លោក Jack Ma ធ្លាក់ចុះ ១១ ពាន់លានដុល្លារ គ្រាន់តែប្រកាសថាគ្រោងចូលនិវត្តន៍

យោងតាមរបាយការណ៍មួយរបស់ទស្សនាវដ្តីពាណិជ្ជកម្ម 21st Century Business Herald បានឱ្យដឹងថា ភាគហ៊ុន Alibaba បានធ្លាក់ចុះ ៣,៧ ភាគកាលពីថ្ងៃចន្ទ បន្ទាប់ពី Jack Ma ប្រកាសគ្រោងនឹងផ្ដល់តំណែងប្រធានទៅនាយកប្រតិបត្តិ Daniel Zhang ហើយធ្វើឱ្យតម្លៃក្រុមហ៊ុនធ្លាក់ ១៥,៦ ពាន់លានដុល្លារ បើប្រៀបធៀបទៅនឹងថ្ងៃជួញដូរមុន និងធ្វើឱ្យផែនការចូលនិវត្តន៍របស់លោក Ma ក្លាយជា "ផែនការចូលនិវត្តន៍ថ្លៃបំផុត" ។

យោងតាមវេបសាយ Forbes China Rich List ចេញផ្សាយកាលពីថ្ងៃទី ២៨ តុលា ឆ្នាំ ២០១៤ បានឱ្យដឹងថា ក្រុមហ៊ុន Alibaba Holding Group Ltd បានចុះក្នុងបញ្ជីផ្សារហ៊ុន Nasdaq កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៤ ជាមួយនឹងតម្លៃ ៦៨ ដុល្លារក្នុងមួយសន្លឹកហ៊ុន ដែលធ្វើឱ្យវាក្លាយជា វេបសាយលក់ទំនិញអនឡាញធំបំផុតមិនធ្លាប់មានពីមុននៅអាមេរិក។ ភាគហ៊ុនរបស់ក្រុមហ៊ុននេះបានឡើងទៅដល់ ៩៣,៨៩ ដុល្លារនៅថ្ងៃនាំទំនិញចេញដំបូង។ ហើយការហក់ឡើងយ៉ាងខ្ពស់របស់តម្លៃភាគហ៊ុន ធ្វើឱ្យលោក Ma ក្លាយជាអ្នកមានបំផុតក្នុងប្រទេសចិននៅឆ្នាំដដែលនោះ។ 

តម្លៃភាគហ៊ុនរបស់ Alibaba បានឡើងកប់ពពករហូតដល់ទៅ ២១១,៧ ដុល្លារក្នុងមួយសន្លឹកហ៊ុន នៅថ្ងៃទី ៥ មិថុនា ២០១៨ ដោយធ្វើឱ្យតម្លៃក្រុមហ៊ុនឡើងទៅដល់ ៥៥០ ពាន់លានដុល្លារ ដែលទ្រព្យសម្បត្តិរបស់លោក Ma សរុបមានចំនួន ៣៥ ពាន់លានដុល្លារ។

យ៉ាងណាមិញ ដោយសារភាពតានតឹងផ្នែកពាណិជ្ជកម្មបានកើនឡើងហើយប្រាក់ដុល្លារអាមេរិកបានឡើងថ្លៃ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Alibaba បានឡើងចុះៗចាប់តាំងពីខែមិថុនា ដោយនាំឱ្យលោក Ma ជួបការលំបាកខ្លាំងបំផុតនាពេលបច្ចុប្បន្ននេះ។

យោងតាមរបាយការណ៍ប្រចាំឆមាសរបស់ក្រុមហ៊ុន Alibaba ឱ្យដឹងថា Ma មានភាគហ៊ុនចំនួន ៦,៤ ភាគរយនៅឆ្នាំ ២០១៨ ខណៈពេលដែលទ្រព្យសម្បត្តិសុទ្ធរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះដល់ចំនួន ៤១៥,២ ពាន់លានដុល្លារកាលពីថ្ងៃពុធ ហើយតម្លៃទ្រព្យសម្បត្តិរបស់លោក Ma នៅថ្ងៃទី ១២ ខែធ្នូមានចំនួន ២៦,៦ ពាន់លានដុល្លារពោលគឺធ្លាក់ចុះ ៨,៥ ពាន់លានដុល្លារ ពីពេលវេលាកំពូលរបស់គាត់ ៣៥,១ ពាន់លានដុល្លារអាមេរិក៕
 

adverise with khmeread