ពួកអ្នកជំនាញនិយាយថា ព្យុះកំបុតត្បូង Florence អាចបណ្តាលឱ្យទឹកផឹកនៅរដ្ឋ North Carolina មានជាតិពុល

ប្រជាជននៅរដ្ឋ North Carolina អាចប្រឈមមុខនឹងភក់និងទឹកផឹកមានជាតិពុល ទោះបីជាព្យុះកំបុតត្បូង Florence បានបោកបក់ឆ្លងផុតរដ្ឋនេះក៏ដោយ។

ជាមួយភ្លៀងធ្លាក់ត្រូវបានគេរំពឹងថានឹងឡើងដល់កម្ពស់០,៩១ម៉ែត្រ ផ្នែកខ្លះរបស់រដ្ឋនេះអាចនឹងជោរជន់ទៅដោយអ្វីៗសព្វបែបយ៉ាងរាប់ចាប់ពីផេះធ្យូងរហូតដល់លាមកជ្រូកនិងកាកសំណល់នុយក្លេអ៊ែរពីកន្លែងដែលលិចទឹក។

ភក់និងកាកសំណល់លាមកផ្សេងៗព្រមទាំងជាតិពុលអាចនឹងជ្រាបចូលទៅក្នុងដីកសិកម្ម ទឹកក្រោមដី និងអណ្តូងទឹក។

លោកបណ្ឌិត Neill Grigg សាស្ត្រាចារ្យវិស្វកម្មស៊ីវិលនិងបរិស្ថាននៅសាកលវិទ្យាល័យ Colorado State University បាននិយាយថា ប្រសិនបើរដ្ឋនេះលិចទឹក ទឹកដែលហូរកាត់នឹងពាំនាំមកនូវជាតិពុលឈ្មោះ E. coli និងសារធាតុអាសេនិក ព្រមទាំងជាតិពុលជាច្រើនទៀត។ 

សព្វថ្ងៃ នៅរដ្ឋ North Carolina មានរោងចក្រនុយក្លេអ៊ែរចំនួន ៦ រួមទាំងរោចក្រមួយនៅមាត់ឆ្នេរផងដែរ៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត