អង្គការណាសាឈានដល់ដំណាក់កាលចុងក្រោយនៃការពិសោធន៍យានអវកាសសម្រាប់បំបុកអាចម៍ផ្កាយឱ្យរ៉េទិសចេញពីផែនដី

ផែនការរបស់អង្គការណាសាដើម្បីបាញ់បង្ហោះយានអវកាសដែលមានសមត្ថភាពបំបុកចូលក្នុងអាចម៍ផ្កាយដើម្បីបង្វែរគន្លងរបស់វាកុំឱ្យហោះបុកផែនដី បានឈានដល់ដំណាក់កាលចុងក្រោយ។

ទីភ្នាក់ងារអវកាសអាមេរិកនេះគ្រោងនឹងបាញ់បង្ហោះប្រព័ន្ធយានអវកាស DART របស់ខ្លួននៅឆ្នាំ ២០២០ ដែលថ្ងៃណាមួយគេនឹងកោះហៅវាដើម្បីសង្គ្រោះភពផែនដីរបស់យើង។

យានអវកាស DART គ្រោងនឹងផ្តោតគោលដៅទៅលើអាចម៍ផ្កាយភ្លោះឈ្មោះ Didymos ដើម្បីសាកល្បងប្រព័ន្ធរបស់ខ្លួន បន្ទាប់ពីត្រូវបានអនុម័តពីអង្គការណាសាកាលពីចុងខែសីហា។

ទោះបីជាគោលដៅរាងដូចស៊ុត ដែលគេស្គាល់ផងដែរថា "Didymoon" មានប្រវែងត្រឹមតែ ១៦០ ម៉ែត្រក៏ដោយ ក៏ប៉ុន្តែការធ្វើតេស្តនេះនឹងបញ្ជាក់ថាតើបច្ចេកទេសនេះអាចត្រូវបានប្រើដើម្បីបង្វែរទិសដៅរបស់អាចម៍ផ្កាយធំជាងនេះដែលគំរាមកំហែងបំផ្លាញអារ្យធម៌របស់មនុស្សបានដែរឬអត់។

ប្រព័ន្ធ DART កំពុងត្រូវបានរចនាឡើង កសាង និងគ្រប់គ្រងដោយមន្ទីរពិសោធន៍រូបវិទ្យាអនុវត្តន៍ចនហប់គីន (APL) នៅទីក្រុង Laurel រដ្ឋ Maryland សហរដ្ឋអាមេរិក។

បេសកកម្មរួមគ្នារបស់អាមេរិកនិងអឺរ៉ុបនឹងបំបុកយាននេះទៅក្នុងអាចម៍ផ្កាយតូចទាំង២ដើម្បីតេស្តមើលថាតើគន្លងរបស់វាអាចផ្លាស់ប្តូរដោយយានអវកាសនេះឬអត់៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត