adverise with khmeread 1

អ្វីដែលពួកអាយស៊ីសខ្លាចបំផុតគឺទាហានស្រី

មេបញ្ជាការ​កងជីវពលមួយរូបនៅក្នុងអង្គភាពទាហានស្រីអំបូរឃឺតបាននិយាយថា ក្រុមជីវពលជីហាតរបស់អាយស៊ីស (ISIS) ខ្លាចបំផុត គឺ"ស្រីៗ" និងបារម្ភរឿងប្រឈមមុខជាមួយនឹងទាហានស្រី។

កងទ័ពជួរមុខអំបូរឃឺតជានារីបានឲ្យដឹងថា ពួកអ្នកប្រយុទ្ធរបស់ក្រុមភេរវកម្មអាយស៊ីសមានជំនឿថាបើស្លាប់ក្រោមដៃស្រីនឹងមិនបានឡើងឋានសួគ៌នោះទេ។ 

យុទ្ធនារីទាំងអស់នេះគឺមកពីអង្គភាពការពារស្ត្រី (YPJ) ស្ថិតក្រោមចំណុះឲ្យអង្គភាពការពារប្រជាជនឃឺត (YPG) ដែលប្រយុទ្ធជាមួយពួកអាយស៊ីសនៅតំបន់ជនជាតិឃឺតនៃប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ 

មេបញ្ជាការស្រីវ័យ ២១ ឆ្នាំ ដែលប្រយុទ្ធក្រោមឈ្មោះថា Tehelden (មានន័យថា សងសឹក) បានឲ្យដឹងថា ការយកនារីទៅវាយជាមួយពួកអាយស៊ីសគឺដូចបន្លាចភាពក្លាហានចេញពីក្នុងខ្លួនរបស់ទាហានអាយស៊ីសអ៊ីចឹងដែរ។ 

ព័ទ្ធជុំជិតដោយកងយុទ្ធនារីនៅក្នុងទីក្រុង Al-Houl ភាគឦសានប្រទេសស៊ីរី ដែលអង្គភាព YPJ និង YPG ទើបដណ្តើមបានពីពួកអាយស៊ីស មេបញ្ជាការ ថេហេលឌិន (Tehelden) វ័យក្មេងរូបនេះបន្តថា "ពួកវា (អាយស៊ីស) គិតថា ពួកវាកំពុងប្រយុទ្ធជួសមុខឲ្យសាសនាអ៊ីស្លាម។ ពួកវាមានជំនឿថាបើនរណាម្នាក់មកពី Daesh (អាយស៊ីស) ត្រូវបានសម្លាប់ដោយនារីអំបូរឃឺត ពួកវានឹងមិនបានឡើងឋានសួគ៌នោះទេ។ ពួកវាខ្លាចស្រីៗណាស់"។ 

យុទ្ធនារីនៅក្នុងអង្គភាពរបស់មេបញ្ជាការ Tehelden វ័យ ២០ ឆ្នាំ នាងអេហ្វេលីន (Efelin) ថែមទាំងអស់បានសំណើចទៀតផង នៅពេលត្រូវបានសួរថាតើពួកអាយស៊ីសបានព្យាយាមវាយទីក្រុង Al-Houl ម្តងទៀតឬក៏អត់។ នាងបានឆ្លើយថា "ប្រសិនបើពួកវាចង់វ៉ៃ យើងនឹងមិនឲ្យពួកវាសល់ជីវិតចេញទៅវិញទេ"៕

 

ប្រភព៖ ដេលីមែល

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់