Edfa20b2 5816 4f84 857b d0acad6a6963

ចោរ​ស្រី​ខាង​ដាក់​ថ្នាំ​និង​លូក​កាបូប​លុយ​យកទៅ​បាន​ជាង​១០​ថ្ងៃ​ត្រូវបាន​ម្ចាស់​គេ​ចាំ​មុខ​ចាប់​ក្របួច​ឲ្យ​សម្ថ​ត​កិច្ច​

     ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជំនាញ​ខាង​លូក​កាបូប​និង​ដាក់​ថ្នាំ​សណ្តំ​យក​ទ្រព្យសម្បត្តិ​ត្រូវអស់​ល​ក្ខ័​ប្រជាពលរដ្ឋ​ចាប់បាន​ប្រគល់​ឲ្យ​សម្ថ​ត​កិច្ច​កាលពី​វេលា​ម៉ោង​៨​និង​៣៥​នាទី​ព្រឹក​ថ្ងៃទី​១​ខែ​មិនា ឆ្នាំ ២០១៦​ស្ថុ​ត​នៅក្នុង​ផ្សារ​សារឿន​យ៉ា​នី ក្នង​ភូមិ​តា​លី​សង្កាត់​ដង្កោ ខ​ណ្ខ​ដង្កោ​។​

     តាម​សម្តី​ពី​ជនរងគ្រោះ​ដែល​ឈ្មោះ​ហៃ គឹម​រុន​អាយុ​៦១​ឆ្នាំ មុខរបរ​ជា​អ្នកលក់​បាយ​ស្នាក់នៅ​ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក បាន​ត្រូវ​ជនសង្ស័យ​បានដាក់​ថ្នាំ​មកលើ​រូបគាត់​ហើយ​បាន​នាំ​គាត់​យកទៅ​កន្លែង​ស្ងាត់​រួច​ក៏បាន​ធ្វើ​សកម្មភាព​ដោះយក​ខ្សែក​ដែល​គាត់​បាន​ពាក់​ជាប់​នឹង​ខ្លួន​អស់​មាស់​ចំនួន​៥​ជីក​ន្លះ​។​

    ចំណែក​ស្ត្រី​ម្នាក់ទៀត​ត្រូវបាន​នារី​ដៃ​ឆើត​នោះបាន​លូក​យកលុយ​នៅក្នុង​កាបូប​អស់​លុយ​ចំនួន​១៥០​ដុល្លារ​អាមេរិក​ជនរ​ង​គ្រោះ​ឈ្មោះ ថន រ​ត្ន័​នា​អាយុ​១៧​ឆ្នាំ មុខរបរ​ជា​អ្នកលក់​ត្រី​នៅ​ផ្សារ​សារឿន​យ៉ា​នី​នៅថ្ងៃនោះ​ដែរ​។​

    សមត្ថកិច្ច​ក៏បាន​ប្រាប់​ឲ្យ​ដឹងថា  ត្រី​ម្នាក់​ជំនាញ​ខាង​ដើរ​ដាក់​ថ្នាំ​និង​លូក​កាបូប​យកលុយ​ឈ្មោះ ស្វាយ វ៉ាន់​ណូ អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ផ្ទះជួល​ខាងក្រោយ​ផ្សារ​សិន​ជូ​រី​ដោយ​ពួកនេះ​បានធ្វើ​សកម្ម​ភា​លូក​កាបូប​និង​ដាក់​ថ្នាំ​យក​របស់របរ​ពី​ជនរងគ្រោះ​តាំងពី​ថ្ងៃទី​១៩​ខែកុម្ភៈ ឆ្នាំ ២០១៦​មកហើយ​។​

    នៅ​ថ្ងៃ​ចាប់បាន​នេះ​គឺ​បានមក​ផ្សារ​សារឿន​យ៉ានី​ដោ​យមក​ធ្វើ​សកម្មភាព​ទៀត​តែ​ត្រូវ​ជនរងគ្រោះ​បាន​ស្គាល់មុខ​ក៏បាន​រាយការណ៍​មក​កម្លាំង​សម្ថ​ត​កិច្ច​បាន​ចុះ​ចាប់​ឃាត់ខ្លួន​បាន ភ្លាមៗ​នៅ​កន្លែង​ហើយ​បាន​យកមក​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលដ​ង្កោ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បន្តទៅ​អ​ឆិ​កា​ដ្ឋា​ន​ប៉ូលិស​ខ​ណ្ខ​ដង្កោ​ចាត់ការ​ទៅតាម​ច្បាប់​៕​

អ្នកនឹងចូលចិត្ត

មតិយោបល់