បុរសម្នាក់ឈ្មោះ "ចម្លែក" គាត់ស្អប់ឈ្មោះនេះណាស់ តែមិនហ៊ានដូរចេញ ខ្លាចត្រូវបណ្តាសាឪពុកម្តាយ លុះដល់ថ្ងៃជិតស្លាប់ ផ្តាំប្រពន្ធធ្វើរឿងមួយ...

សំណើច៖ មានបុរសម្នាក់ឈ្មោះ "ចម្លែក"។ គាត់មិនដឹងថាហេតុអ្វីបានជាឪពុកម្តាយរបស់គាត់បានដាក់ឈ្មោះបែបនេះទេ ប៉ុន្តែវាបានធ្វើឱ្យគាត់មានបញ្ហាពេញមួយជីវិតរបស់គាត់ ហើយគាត់មិនចូលចិត្តឈ្មោះនេះទេ។ 

ខណៈដែលគាត់ចម្រើនវ័យកាន់តែច្រើនឡើង គាត់កាន់តែស្អប់ឈ្មោះនេះ ហើយថ្ងៃមួយគាត់អង្គុយជជែកជាមួយប្រពន្ធរបស់គាត់ ហើយនិយាយថា "តើអូនដឹងទេ បងមិនចូលចិត្តឈ្មោះ ចម្លែក នេះទេ?" ។ 

នាងឆ្លើយថា "ច៎ា អូដឹងតើ។ អូដឹងថាបងស្អប់ឈ្មោះនេះខ្លាំងកម្រិតណា អស់ជាច្រើនឆ្នាំមកនេះ"។ 

គាត់បានប្រាប់ប្រពន្ធថា "បងចង់ឱ្យអូនជួយបងរឿងមួយ។ បងបានទ្រាំរស់នៅជាមួយឈ្មោះនេះអស់មួយជីវិតរបស់បងហើយ ព្រោះបងគោរពឪពុកម្ដាយបងណាស់។ បងមិនហ៊ានប្តូរឈ្មោះនេះទេ ខ្លាចត្រូវបណ្តាសា។ តែបងនឹងខកចិត្តប្រសិនបើពេលបងស្លាប់ទៅ នៅតែឃើញឈ្មោះនេះ។ នៅពេលថ្ងៃមរណាបងមកដល់ សូមអូនកប់បងដោយមិនបាច់ដាក់ឈ្មោះបងនៅលើថ្មផ្នូរទេ ទុកចោលកុំសរសេរអ្វីទាំងអស់"។ 

ភរិយារបស់គាត់បានយល់ព្រម ហើយប្តីប្រពន្ធនេះបានរស់នៅជាមួយគ្នាអស់រាប់ឆ្នាំទៅមុខទៀត ទម្រាំបុរសនេះឈានដល់វ័យជរា ហើយស្លាប់មុនប្រពន្ធគាត់។ ភរិយាបានគោរពតាមសំណូមពររបស់គាត់ ហើយពុំបានសរសេរឈ្មោះគាត់នៅលើថ្មផ្នូរទេ។

រហូតមកដល់សព្វថ្ងៃនេះ មនុស្ស ដែលទៅដល់ទីបញ្ចុះសពនោះ មើលទៅថ្មទទេស្អាតនោះ តែងលាន់មាត់ថា "ចម្លែក"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត