adverise with khmeread 1

សង្គ្រាម​ខ្ទើយ​! លោក Dustin ព្រមាន​លោក Sam Smith ដែល​ហ៊ាន​លូក​ថ្លើម​តាមរយៈ​ការផ្ញើ​សារ​ទៅ​គូ​ដណ្តឹង​ខ្លួន​

Sam Smith បាន​បង្កឱ្យមាន​ភាពចម្រូងចម្រាស់​នៅក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់ Oscars ដែល​បាន​ប្រារព្ធ​ធ្វើឡើង​កាលពី​ម្សិលមិញ​នេះ ពេលដែល​គាត់​បាន​អះអាង​ដោយ​បើកចំហ​ថា​គាត់​គឺជា​បុរស​ស្រឡាញ់​ភេទ​ដូចគ្នា​ដំបូង​គេ​ដែល​ឈ្នះ​ពាន Oscar ។​

​ហើយ​ការទទួលស្គាល់​មួយ​នេះ​ត្រូវបាន​អ្នកនិពន្ធ​រឿង​លោក Dustin Lance Black បាន​វាយបក​ទៅលើ​តារាចម្រៀង​រូបនេះ​វិញ​នៅលើ​បណ្តាញ​សង្គម Twitter ដោយ​គាត់​បាន​រំលឹក​ទៅដល់ Sam ថា​គាត់​ក៏បាន​ឈ្នះ​ពាន Academy Award រួច​ម្តងមកហើយ​សម្រាប់​សាច់រឿង​និពន្ធ​ផ្ទាល់ដៃ​ល្អ​ដាច់​គេ (Best Original Screenplay) កាលពី​ឆ្នាំ ២០០៩ ក្នុង​រឿង Milk ។​

​តារា​ដែល​បានប្រកាស​បើកចំហ​ថា​ស្រឡាញ់​ភេទ​ដូចគ្នា​រូបនេះ​ក៏បាន​ប្រើប្រាស់​ឱកាស​មួយ​នេះ​ដើម្បី​ប្រកាស​ជា​សាធារណៈ​ចំពោះ​កាលដែល Sam ហ៊ាន​លូក​ថ្លើម​ដោយបាន​ផ្ញើ​សារ​ជា​លីង​វីដេអូ​អំពី​ការទទួលពាន Oscar របស់ខ្លួន​ទៅកាន់​គូ​ដណ្តឹង​របស់គាត់​គឺ​លោក Tom Daley​។​

​លោក Dustin Lance Black បាន​និយាយ​ព្រមាន Sam ថា "​ឯង​ប្រហែលជា​មិន​ស្គាល់​យើង​ថា​ជា​នរណា​នោះទេ ប្រញាប់​ឈប់​ផ្ញើ​សារ​នេះ​ជាបន្ទាន់​"​។

​សរសេរ​បង្ហាញ​ពី​ការ​លូក​ថ្លើម​មួយ​នេះ​បានធ្វើឱ្យ​អ្នកលេង Twitter ផ្ទុះសំណើច និង​បាន​កាត់ត​រូបភាព​មាន​ចលនា (GIF) បែប Troll ជាច្រើន​អំពី​សង្គ្រាម​ខ្ទើយ​ទៀតផង​៕