adverise with khmeread 1

ព្រះ​នាង Amelia Windsor បង្ក​ភាព​ភ្ញាក់ផ្អើល​ជាមួយនឹង​ការបញ្ចេញ​មុខ​នៅ​គ្រប​ទស្សនា​វ​ដ្តី Tatler

ទស្សនា​វ​ដ្តី Tatler សម្រាប់​ខែមីនា​អាចធ្វើឱ្យ​មនុស្ស​មួយចំនួន​មានការ​ភ្ញាក់ផ្អើល ដោយសារតែ​ព្រះ​នាង​ព្រះជន្ម​ទើប ២០ វស្សា​អង្គ​នេះ​បានបង្ហាញ​ព្រះ​ភក្ត្រ​នៅលើ​គ្រប​មុខ​ទស្សនា​វ​ដ្តី​នេះ ខណៈដែល​នត្តា (​ចៅស្រី​) ជាប់​សែ​ព្រះ​ម​ហ​ក្សត្រិយានី​អា​លីហ្សា​បេ​ត​អង្គ​នេះ​ត្រូវបាន​គេ​ទ​ទួ​ស្គាល់​ថា​ជា​សមាជិក​រាជវង្ស​ដែលមាន​សម្រស់​ស្រស់ស្អាត​ដាច់​គេ​ក្នុងចំណោម​សែ​រាជវង្ស​អង់គ្លេស​។​

​នេះ​ប្រហែលជា​រយៈពេល​ជាង​ប្រាំបី​ឆ្នាំ​ហើយ​ដែល​ទស្សនា​វ​ដ្តី​សង្គម​មួយ​នេះ​បានដាក់​សមាជិក​សែ​រាជវង្ស​អង់គ្លេស​នៅលើ​គម្រប​ទស្សនា​វ​ដ្តី​របស់​ពួកគេ នៅពេលដែល​ពួកគេ​បានបង្ហាញ​ព្រះ​ភក្ត្រ​ព្រះ​នាង Eugenie លើកដំបូង​សម្រាប់​ប្រារព្ធ​ពិធី​ខួបកំណើត​លើក​ទី ១៨ របស់​ទ្រង់​កាលពី​ឆ្នាំ ២០០៨ ។​

​ព្រះ​នាង Amelia ស្ថិតក្នុង​ជួរ​ទី​៣៦​សម្រាប់​គ្រងរាជ្យសម្បត្តិ និង​ជា​នត្តា (​ចៅស្រី​) នៃ​ភគ​នី​យា (​បងប្អូន​ជីដូនមួយ​) របស់​ម្ចាស់​ក្ស​ត្រី​អង់គ្លេស​បច្ចុប្បន្ន​។ ព្រះ​នាង​ដែលមាន​ងារ​ថា Duke of Kent អង្គ​នេះ​ក៏បាន​បង្ហាញ​ព្រះ​ភក្ត្រ​នៅមុខ​ទំព័រ​ទស្សនា​វ​ដ្តី​សម្រាប់​វណ្ណៈ​អភិជន​នេះ​ក្នុង​ឈុត​សម្លៀកបំពាក់​រូប​ផ្កា​ប៉ាក់​ឌិន រួមជាមួយ​នឹង​ម៉ូត​សក់​រមួល​ដ៏​ស្រស់ស្អាត​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់