31b766c300000578 3470372 a new study by scientists in hong kong has revealed e cigarettes a 21 1456792522544

ការសិក្សា​របស់​ហុងកុង​បង្ហាញថា​ប្រដាប់​ជក់បារី​អេ​ឡេច​ត្រូ​និ​ច​ផ្ទុក​ជាតិពុល​និង​បង្ក​មហារីក​ដែល​ធ្វើឱ្យ​បុរស​លែង​មានកូន​

    ​ប្រដាប់​ជាក់​បារី​អេ​ឡិច​ត្រូ​និ​ច (E-Cigarette) មាន​គ្រោះថ្នាក់​ជាង​ការរំពឹងទុក​ទៅទៀត នេះ​បើតាម​ការចុះផ្សាយ​របស់​វេ​ប​សាយ​ដេលី​មែ​ល​នៅ​ថ្ងៃទី ១ ខែមីនា នេះ​។

​    ​ឧបករណ៍​នេះ​ផ្ទុក​ជាតិពុល​គ្រោះថ្នាក់​ខ្លាំង​ជាង​ជាតិពុល​ក្នុង​បរិយាកាស​រហូតដល់​ទៅ ១ លាន​ដង ក្នុងនោះ​រួមមាន​ជំងឺមហារីក​ដែល​បង្កឡើង​ដោយសារ​ធាតុ​ក្នុង​ឧបករណ៍ និង​សារធាតុ​ពន្យឺត​អណ្តាតភ្លើង​របស់​ឧបករណ៍​ជក់​។

​    ​ជាងនេះទៅទៀត អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ជា​លើកដំបូង​នូវ​ជាតិពុល​មួយចំនួន ដែល​ទាក់ទង​នឹង​បញ្ហា​ជំងឺ​អារ បញ្ហា​ការលូតលាស់​របស់​ទារ​ក និង ការរំខាន​ក្រពេញ​ទី​រ៉ូ​អ៊ី​ត​។

​    ​ការសិក្សា​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Baptist University ក្នុង​ទីក្រុង​ហុងកុង​បាន​ញ៉ាំងឱ្យ​អាជ្ញាធរ​សុខាភិបាល​ធ្វើការ​អំពាវនាវ​ឱ្យ​ហាមឃាត់​ជាបន្ទាន់​លើ​ឧបករណ៍​ជក់បារី​នេះ​។

​    ​ក្រុមប្រឹក្សា​ហុងកុង​ស្តីពី​សុខភាព​និង​ការជក់បារី​បាន​និយាយថា ហានិភ័យ​សុខភាព​ដែល​អាចបង្កើត​ឡើង​ដោយ​ឧបករណ៍​នេះ​មិនត្រូវ​មើលស្រាល​បានឡើយ​។

​    ​ក្រុម​អ្នកជំនាញ​នៅ​ក្រុមប្រឹក្សា​នេះ​និយាយថា ដោយសារ​ឧបករណ៍​ជក់បារី​អេ​ឡិច​ត្រូ​និ​ច​ភាគច្រើន​ដែល​ដាក់លក់​ពុំបាន​ផ្តល់ព័ត៌មាន​អំពី​សមាសធាតុ​ផ្សំ​របស់ខ្លួន ទើប​ឧបករណ៍​ទាំងនេះ​ត្រូវបាន​បង្គាប់​ឱ្យ​យកទៅ​ធ្វើតេស្ត​នៅ​មន្ទីរពិសោធន៍​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​។

​    ​ប្រធាន​ក្រុមប្រឹក្សា លោក Antonio Kwong បាន​និយាយថា "​លទ្ធផល​តេស្ត​បាន​បង្ហាញថា គុណភាព​របស់​ឧបករណ​ជក់បារី​បាន​ប្រែប្រួល ហើយ​សារជាតិ​បង្កើត​មហារីក​និង​សារធាតុ​គ្រោះថ្នាក់​ជាច្រើន​ទៀត​ត្រូវបាន​រកឃើញ​។ ដើម្បី​ការពារ​សុខភាព​ប្រជាជន យើង​សូម​ជំ​រុញឱ្យ​រដ្ឋាភិបាល​ហាមឃាត់​ឧបករណ៍​នេះ​ជាបន្ទាន់​"៕

 

ប្រភព៖ ​ដេលី​មែ​ល​

មតិយោបល់