adverise with khmeread 1   copy

បញ្ជូន​មេ​ជួញដូរ​គ្រឿងញៀន​ទៅ​តុលាការ​រសៀល​នេះ​

     ភ្នំពេញ ៖ ប៉ូលិស​កា​រិ​ល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​០១​ខែ​មិនា​ឆ្នាំ​២០១៦​នេះ​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​ក្រោយពី​កម្លាំង​ការិយាល័យ​សហការ​ជា​មួ​​យ​ជា​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ស្រាវជ្រាវ​ឈានដល់​ការបង្ក្រាបជាក់ស្តែង​និង​ឃាត់ខ្លួន​នៅក្នុង​ផ្ទះសំណាក់​អង្គរមាស បន្ទប់​លេខ​២​នៃ​ផ្ទះ​លេខ​១៧៣​ផ្លូវ​លេខ​២៧១​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​ព្រមទាំង​ធ្វើការដកហូត​វត្ថុតាង​ថ្នាំញៀន​ចំនួន​៧​កញ្ចប់​មាន​ទំងន់​ប្រហែល​មួយ​គីឡូក្រាម​រួម​និង​សម្ភារៈ​មួយចំនួន​ហើយ​នាំ​មកកាន់​ការិយាល័យ​ដើ​ម្បី​ធ្វើ​ការសួរនាំ​។​

     ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ​ចាន់ សុភ​ក្រ័​ភេទ​បក​រុស​អាយុ​៣៥​ឆ្នាំ​មុខរបរ​និង​ស្នាក់នៅ​មិន​ពិតប្រាកដ​និង​មានស្រុក​កំ​ណើ​ត​នៅ​ភូមិកំពង់​សំបូរ ឃុំ​កំពង់​សំបូរ ស្រុក​កោះធំ ខេត្ត កណ្តាល​។​

    ​​ ប៉ូលិស​បន្តថា  នៅក្នុង​ប្រតិបត្តិការ​សមត្ថកិច្ច​ជំនាញ​ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​ចំនួន​៧​កញ្ចប់​មាន​ទម្ងន់​ជិត​១​គីឡូក្រាម​និង​ស​ម្ភ​រៈ​មួយចំនួន​។​


     បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ការិយាល័យ​ដើ​ម្បី​សាកសួរ​និង​កសាង​សំណុំរឿង​និង​បញ្ជូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃនេះ​ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់ ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់