adverise with khmeread 80d8ab0b 2e7d 4bc6 a2cb fe53c193ade1

ប្រទះ​ឃើ​ញ​ស្ត្រី​ម្នាក់​លង់ទឹក​ស្លាប់​ក្នុង​ស្រះ​សាលា​ITI

     ភ្នំពេញ ៖ សព​មនុស្ស​ស្រី​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ​លង់ទឹក​ស្លាប់​នៅ​ស្រះ​ទឹកសាលា បណ្តុះបណ្តាល​បច្ចេក​ទេ​ស្រះ​កុស​មៈ​(ITI​)​ស្ថិតនៅ​ក្រុម​១០​ភូមិ​ចុង​ថ្នល់​ខាងលិចសង្កា់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាល​ព​វេលា​ម៉ោង​៦​កន្លះ​យប់​ថ្ងៃ​២៩​កុម្ភៈ​២០១៦​។​

     ប៉ូលិស​និយាយថា សព​មាន​អាយុ​ប្រហែល​៦០​ឆ្នាំមាន​ថង់​មួយ​ភ្ជាប់​នឹង​ក​ខាងក្នុង​មាន​កាបូប​មួយ ដាក់​ខ្សែក​ពណ៌​លឿង​ស្លេក​២​ខ្សែ​,​ខ្សែក​ពណ៌ស​១​ខ្សែ​,​ក្រវិល​ពណ៌​លឿង​ស្លេក​៣​គូ​,​បណ្តោង​ដាំ​ត្បូង​ពណ៌​ស​,​ក្រមា​១​និង​ខោអាវ​មួយចំនួន​។​

       សព​មិនទាន់​ស្គាល់ឈ្មោះ​ខាងលើនេះ​តម្កល់​នៅ​វត្ត​ទឹកថ្លា​រង់ចាំ​សាច់ញាតិ​ទទួលយក​ទៅធ្វើ​បុណ្យ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់