ពួកចោរមួយក្រុមវាយប្លន់យកម៉ូតូមិនបានសម្រេចត្រូវបានសមត្ថកិច្ច​ស្លៀកឯកសណ្ឋានស៊ីវិលម្នាក់មកជួយអន្តគមន៍ទាន់ពេល

​ភ្នំពេញ​ ៖ ​ជនរងគ្រោះម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៨មួយគ្រឿង បានឈប់ម៉ូតូបំណងនឹងចុះទិញបាកាសញ៉ាំឱ្យស្វាងងងុយគេង ស្រាប់តែលេចមុខជនសង្ស័យ៦នាក់ជិះ២ម៉ូតូ ហើយមួយម៉ូតូចុះវាយទៅលើជនរងគ្រោះប្លន់យកម៉ូតូ តែត្រូវ​សមត្ថកិច្ចស្លៀកពាក់ស៊ីវិលម្នាក់មកជួយអន្តគមន៍ទាន់ពេលវេលា​។

​អំពើប្លន់ខាងលើនេះកើតឡើងកាលពីវេលាម៉ោង ១យប់រំលងអធ្រាត្រឈានចូលថ្ងៃ​ទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវទំនប់៧០ (ម្តុំផ្លូវរថភ្លើង) សង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​។

​សមត្ថកិច្ចនិយាយថា​ ជនរងគ្រោះមានឈ្មោះ ម៉េង សុជាតិ​ ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរ មើលការខុសត្រូវផ្ទះសំណាក់មួយកន្លែង​។

​ម៉េង សុជាតិ បានឱ្យដឹងថា​ គាត់បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង 1M-7604 បំណងជិះមកទិញបាកាសញ៉ាំបាកាសស្វាងងងុយ។ ស្រាប់តែជិះទៅដល់មុខកន្លែងលក់ចាប់ហួយមិនទាន់នឹងបានចុះទិញផង ស្រាប់តែលេចមុខជនសង្ស័យ៣នាក់ជិះម៉ូតូម៉ាកឌីអូបិទពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1AD-7802 (ស្លាកលេខមួលខ្ជៅ) ជិះមកជិតជនរងគ្រោះវាយប្រតាយប្រតប់គ្នាជាមួយជនរងគ្រោះបំណងប្លន់យកម៉ូតូ។ 

​សំណាងល្អពួកចោរប្លន់យកមិនបានសម្រេចដោយសារតែមានសមត្ថកិច្ចម្នាក់ស្លៀកពាក់ស៊ីវិលក៏បានឃើញប្រតាយប្រតប់ធ្លាក់កាបូបលុយជនរងគ្រោះ ត្រូវបានជនសង្ស័យយកទៅបាត់ អស់ចំនួន៨០$ដែលថៅកែទុកឱ្យអាប់លុយថ្លៃបន្ទប់ផ្ទះសំណាក់​។

សមត្ថកិច្ចឃើញដូច្នេះបានដកកាំភ្លើងហើយស្រែកថាឈប់,ឈប់ស្រាប់តែជនសង្ស័យទាំង៣នាក់នោះបានរត់ចោលម៉ូតូចូលផ្លូវរថភ្លើងបាត់និងអ្នកបិទគូទមួយម៉ូតូទៀតមិនចាំម៉ាកមានគ្នា៣នាក់ដែរនោះបានជិះរត់ចូលក្នុងផ្លូវរថភ្លើងជាមួយគ្នាផងដែរ។ 

​ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ទីតាំងយកម៉ូតូជនសង្ស័យនោះយកទៅរក្សាទុកនៅប៉ុស្តិ៍​ ​ហើយជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលទួលសង្កែទី១ ដើម្បីធ្វើការស្រាវជ្រាវបន្តទៅតាមនីតិវិធីច្បាប់​៕

adverise with khmeread