ហេតុតែមិនស្គាល់គ្រាប់បែក លោកយាយចិនម្នាក់រើសបានគ្រាប់មិនទាន់ផ្ទុះឱ្យចៅលេងអស់ ៣ ឆ្នាំ ចេះហេងវាមិនផ្ទុះ

ស្ដ្រីចិនម្នាក់នៅភាគកើតប្រទេសចិនមានការរន្ធត់ចិត្តបំផុតក្នុងជីវិតរបស់ខ្លួន បន្ទាប់ពីដឹងថា កូនបាល់ដែកតូចមួយ ដែលខ្លួនឱ្យចៅប្រុសលេង ៣ ឆ្នាំមកហើយនោះ គឺជាគ្រាប់បែកមិនទាន់ផ្ទុះ។

ប៉ូលិសបានរកឃើញ "ប្រដាប់ក្មេងលេងនេះ" នៅលំនៅដ្ឋានចម្រុះក្នុងទីក្រុង Suzhou ខេត្ត Jiangsu បន្ទាប់ពីដោះស្រាយករណីមួយផ្សេងទៀតនៅទីនោះកាលពីថ្ងៃទី ៩ កញ្ញា។

យោងតាមវេបសាយ Jiangsu News ស្ដ្រីនោះមានឈ្មោះ Zhang បានហៅប៉ូលិសឱ្យឈប់ និងសួរពួកគេដើម្បីមកសម្គាល់មើលវត្ថុអាថ៍កំបាំងនៅផ្ទះរបស់ខ្លួន។

ហើយប៉ូលិសបានរកឃើញថា ដុំបាល់ដែកឱ្យចៅរបស់ស្ដ្រីនោះបានលេងអស់បីឆ្នាំ គឺជាគ្រាប់បែកមិនទាន់ផ្ទុះ។

ប៉ូលិសភ្លាមៗ បានបិទទីតាំងលំនៅដ្ឋានម្ដុំនោះ និងហៅអ្នកជំនាញដើម្បីមកដោះស្រាយ។

ថ្វីបើកៃរបស់វារបូតពីគ្រាប់បែក ប៉ុន្ដែវានៅតែអាចផ្ទុះបានគ្រប់ពេលដដែល។

គ្រាប់បែកត្រូវបានអ្នកជំនាញដាក់ចូលក្នុងថង់ការពារផ្ទុះ និងយកទៅកម្ទេចចោល៕


 

adverise with khmeread