adverise with khmeread 1

​បិសាច​ក្រហម​ត្រៀម​ចរចា​ជាមួយ​កីឡាករ​យុវ​វជន Rashford ជុំវិញ​កុងត្រា​ថ្មី​

​ក្រុម Manchester United នឹង​ចរចា​លើ​កិច្ចសន្យា​ថ្មី​ដែលមាន​តម្លៃ ១៥.០០០ ផោន​ក្នុង​មួយ​សប្តាហ៍​សម្រាប់​កីឡាករ​វ័យក្មេង​មាន​សមត្ថភាព Marcus Rashford បន្ទាប់ពី​ខ្សែប្រយុទ្ធ​រូបនេះ​បានបង្ហាញ​ថ្វី​ជើង​ដ៏​អស្ចារ្យ​នៅ​ទឹកដី Old Trafford កន្លងទៅ​។​

​កីឡាករ​វ័យ ១៨ ឆ្នាំ​រូបនេះ បា​នរក​ដល់​ទៅ​ពីរ​គ្រាប់​ក្នុងការ​ប្រកួត​ដំបូង​ក្នុង​ក្របខ័ណ្ឌ Premier League កាលពី​ជំនួប​ជាមួយ​ក្រុម​កាំភ្លើង​ធំ Arsenal ដែល​បានធ្វើ​ឲ្យ​គាត់​រកបាន​បួន​គ្រាប់​សម្រាប់​ពីរ​ប្រកួត​ចុងក្រោយ​ដែល​គាត់​បាន​លេង​។​

​ក្លឹប​ត្រៀម​រួចរាល់​ដើម្បី​ដំឡើង​ប្រាក់​ឈ្នួល​បច្ចុប្បន្ន​ដែលមាន​តម្លៃ​ក្នុង​ព្រមព្រៀង ១.៥០០ ផោន​ក្នុង​មួយ​សប្តាហ៍​ដែល​នឹង​ផុតកំណត់​ក្នុង​ឆ្នាំ ២០១៧​។​

Rashford ដែល​បាន​ស្នាក់នៅ​ជាមួយ​ក្លឹប​តាំងពី​អាយុ​ប្រាំបួន​ឆ្នាំ មាន​កិច្ច​ព្រម​ព្រៀម​ស្បែកជើង​ជាមួយ​ក្រុមហ៊ុន​យក្ស Nike ទៅហើយ បន្ទាប់ពី​បញ្ចប់​រដូវ​កាល​ជាមួយ​ក្រុម​ក្រោយ​អាយុ ១៨ ឆ្នាំ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់