ចាងហ្វាងផលិតកម្ម ថា រឿង ”ណូលីណូឡា” បង្កប់ន័យអប់រំច្រើន

    ដោយ-ខ្មែររីដ
    ភ្នំពេញ-ភាពយន្តថ្មីដែលមានរស់ជាតិសម្បូរបែប ផ្ទុះសំណើចមិនចេះចប់មិនចេះហើយ រឿង​ ”ណូលីណូឡា” ត្រូវបានដាក់សម្ពោធជាផ្លូវការ កាលពីថ្ងៃអង្គារ៍ ទី១៨ កញ្ញា​ ២០១៨ នៅរោងភាពយន្ត លេជិន បឹងកក់ ដែលមានតារាសម្តែង ល្បីៗជាច្រើនដួងចូលរួម។

    រឿង ”ណូលីណូឡា” នេះចូលរួមសម្តែងដោយតារាសម្តែងប្រុសកូនកាត់រូស្ស៊ី លោក សួន រ៉ានីរ៉ាស៊ីនី អ្នកនាង ភិន សុដាលីស កញ្ញា ឌុចលីដា លោក ភឹម តារា​វិបុល លោក អូន ឧស្សាហ៍ នាយ ពាក់មី អ្នកនាង ខ្ញុង និង​តារាល្បីៗ​ជាច្រើន​ទៀត។ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់នោះ​ គឺ​ តារាសម្តែងកូនកាត់រូបនេះ បានបង្ហាញអារម្មណ៍​ បែបរំភើបថា សាច់រឿង គឺមានភាពទាក់ទាញច្រើន ប៉ុន្តែអ្វីដែលកាន់តែរំភើបទៀតនោះ គឺមានបញ្ចូលឈុតអបរំជាច្រើន អីចឹងហើយ បានជាលោកចាប់អារម្មណៗរឿងមួយនេះខ្លាំង។ 

    តារាសម្ដែង​កូន​កាត់​មាន​ម្ដាយ​ជាខ្មែរ និងឪពុក​ជាជន​ជាតិ រុស្ស៊ី បង្ហាញ​ក្ដីរំពឹង​ខ្ពស់​ថា ស្នាដៃ​ទទួល​ឯក​ដំបូង​នេះនឹង​ទទួល​ការគាំទ្រ​ពីទស្សនិក​ជន។ ការ​ជឿជាក់​ព្រោះតែ​សាច់រឿង​ទាំង​មូល​មាន​ភាព​ទាក់ទាញ​ខ្លាំង ហើយ​តារា​ចូល​រួម​សម្ដែង​សុទ្ធតែ​អ្នកល្បីៗ អាចធ្វើ​ឱ្យទស្សនិក​ជន​ចាប់​អារម្មណ៍​ពេលបាន​ទស្សនា។

    លោក អិន សុភិន ចាង​ហ្វាង​ផលិត​កម្ម មហាហង្ស និយាយថា​មួយរឿង​នេះ​បង្កប់​នូវការ​អប់រំ​ខុស​ពីរឿង​មុនៗ​ឆ្ងាយ​ណាស់ ជាពិសេស​ការទូន្មាន​ឱ្យតួ​អង្គស្រីចេះ​រៀបចំ​ខ្លួនទន់​ភ្លន់ ចេះ​សំពះ ចេះ​ធ្វើបុណ្យ និងសំខាន់​ជាងគេ គឺ​ចង់អប់រំ​ឱ្យចេះ​ស្រឡាញ់​គ្នា​នៅក្នុង​រង្វង់​គ្រួសារ​តែមួយ។​លោក​បន្តថា ក្រៅពី​បាន​មើល​កម្សាន្ត​ហើយ គឺមាន​តម្លៃ​សម្រាប់​ការអប់រំ និង​វប្បធម៌​យ៉ាង​សម្បូរ​បែប។ ភាពយន្តនេះ ក៏បាន​ផ្ដិត​យកទិដ្ឋភាព​ប្រសាទ​អង្គរវត្ត ប្រាសាទ​បាយ័ន ផ្ទះបែប​ខ្មែរ​បុរាណ និង​ពីសិល្បៈ​នៃការ​កែច្នៃ​ផង​ដែរ៕

adverise with khmeread