adverise with khmeread 84d97d1f 362e 479f ab52 72c2ca229761

នារី​ស្រស់ស្អាត​ម្នាក់​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​ពីបទ​លួច​ទូរស័ព្ទ​សិស្សសាលា

    ភ្នំពេញ ៖ នារី​ស្រស់ស្អាត​គួរសម​ម្នា​ក់វ័យ​១៨​ឆ្នាំ​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ស្រះចក​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៥​កន្លះ​ល្ងាច​ថ្ងៃទី​២៩.០២.២០១៦​ពីបទលួច​ទូរ​សព្ទ័​ដៃ​កូនសិស្ស​នៅ​ចំណុច​ក្នុង​សាលា​វិទ្យាល័យ​ប៊ុនរ៉ានី ហ៊ុនសែន​វត្តភ្នំ ផ្លូវ​លេខ​៧៤ ភូមិ​១៥ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។ ​កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​បាន​ឃាត់ខ្លួន​។

    ប៉ូលិស​បាន​ឲ្យ​ដឹងថា  ជនសង្ស័យ​ឈ្មោះ​ចាន់ ស្រី​កា ភេទ​ស្រី​អាយុ​១៨​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​មិន​ប្រាកដ​មាន​ទីលំនៅ​ផ្ទះជួល ភូមិ​រោងចក្រ​ឆ្នាំងសង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ ពីបទ លួច​ទូរ​សព្ទ័​ដៃ នៅ​ចំណុច​ក្នុង​សាលា​វិទ្យាល័យ​ប៊ុនរ៉ានី ហ៊ុនសែន​វត្តភ្នំ​ផ្លូវ​លេខ​៧៤​ភូមិ​១៥​សង្កាត់​ស្រះចក​។​វត្ថុតាង​ចាប់យក​បាន​មាន ទូរ​សព្ទ័​ដៃ​ម៉ាក​សាំ​ស៊ុ​ង​កាឡា​ក់ស៊ី​ណូ​ត​២​ពណ៌​ស​ចំនួន​មួយ​បានប្រគល់​អោយ​ជនរងគ្រោះ​វិញ​។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ​រ៉េត រ៉ូ​ស្សែ​ល​ឡា ភេទ​ស្រី​អាយុ​១៧​ឆ្នាំ​មុខរបរ​សិស្សសាលា​វត្តភ្នំ​មាន​ទីលំនៅ​ផ្ទះ​លេខ​១៨​ផ្លូវ​លេខ​០៤​សង្កាត់​ភ្នំពេញ​ថ្មីខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​។​

     បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់