បុរសអាមេរិកម្នាក់កាត់ស្មៅប៉ះចំសម្បុកឃ្មុំ ត្រូវវាទិចជាង ៦០០ ដង ឆ្ងាញ់ត្រង់ឡើងឡានពេទ្យហើយ វានៅតែបន្តហោះតាមទិចទៀត

បុរសនៅរដ្ឋតិចសាសម្នាក់ត្រូវបានឃ្មុំទិចជាង ៦០០ ដង ខណៈដែលគាត់កាត់ស្មៅនៅមុខទីធ្លាផ្ទះរបស់គាត់ក្នុងសប្ដាហ៍នេះ។

Vern Roberts និយាយថា គាត់ត្រូវបានវាយប្រហារដោយសត្វឃ្មុំពូជអាហ្រ្វិក ដែលគេស្គាល់ថាជា "ឃ្មុំឃាតករ" នៅខាងក្រៅផ្ទះរបស់គាត់ក្នុងទីក្រុង Wallis។

ប្រពន្ធរបស់គាត់ Mary បាននៅក្នុងផ្ទះ នៅពេលគាត់ឮសំឡេងប្ដីរបស់ខ្លួនស្រែក និងបានរត់ទៅខាងក្រៅផ្ទះដើម្បីព្យាយាមសង្រ្គោះគាត់។

លោក Roberts និយាយថា គាត់ព្យាយាមរត់ទៅឱ្យឆ្ងាយដែរ ប៉ុន្ដែឃ្មុំវាច្រើនពេក។ គាត់និយាយថា "ខ្ញុំព្យាយាមបញ្ឈប់ ដោយខំដេកផង ដួលផង ក្រឡាប់ផង ឃ្មុំនៅពេញខ្លួនខ្ញុំទាំងអស់"។

ប្រពន្ធរបស់គាត់ក៏ត្រូវបានឃ្មុំទិចជាង ៦០ ដងដែរ ខណៈដែលព្យាយាមយកគាត់ទៅកន្លែងសុវត្ថិភាព។

Mary បានតេទៅ ៩១១ ដែរ ប៉ុន្ដែមិនអាចទៅសង្គ្រោះ Roberts បានដោយសារឃ្មុំច្រើនលើសលុបពេក។ Roberts ក៏បានបង្ខំចិត្តដើរដោយខ្លួនឯងដើម្បីឡើងរថយន្តពេទ្យ និងឃ្មុំតិចជាបន្តបន្ទាប់តាមផ្លូវ៕

 

adverise with khmeread