ជនសង្ស័យ ១០នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

​ភ្នំពេញ​ ៖ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ១០នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ រួម​និងក្រាមពណ៌សថ្លា ១៦ កញ្ចប់ (ប្រភេទម៉ាទឹកកក) នៅម៉ោង០៨ព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ។ 

​មន្ត្រីអាវុធហត្ថនិយាយថា ក្រោមវិធានការជំនាញនៃការសាកសួរ របស់មន្ត្រីជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង ១០នាក់នេះបានសារភាពថា គឺពិតជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ពិតប្រាកដមែន ក្នុងនោះរួមមាន​៖ ១/ ឈ្មោះ ចាន់ តុលា ហៅតុលា ភេទប្រុស អាយុ ១៨ឆ្នាំ​, ២/ ឈ្មោះ ចាន់ សារី ហៅម៉ៅ ភេទប្រុស អាយុ ១៩ឆ្នាំ​, ៣/ ឈ្មោះ នួន វិទូ ហៅទូ ភេទប្រុស អាយុ ១៨ឆ្នាំ​, ៤/ ឈ្មោះ កែម ដារ៉ាវុធ ហៅបារាំង ភេទប្រុស ២៨ឆ្នាំ​, ៥/ ឈ្មោះ សូត្រ សុវណ្ណារ័ត្ន ហៅគួក ភេទប្រុស អាយុ ២៨ឆ្នាំ​, ៦/ ឈ្មោះ ឯម វីន ភេទប្រុស អាយុ ១៨ឆ្នាំ​, ៧/ ឈ្មោះ ផាត ភីលីប ភេទប្រុស អាយុ ១៨ឆ្នាំ​, ៨/ ឈ្មោះ រ៉ស់ រ៉ាន់ ភេទប្រុស អាយុ ៣៦ឆ្នាំ​, ៩/ ឈ្មោះ យួន សុភ័ក្រ ភេទប្រុស អាយុ ៣០ឆ្នាំ​, ១០/ ឈ្មោះ ហម សុខហៀង ភេទប្រុស អាយុ ៣៩ឆ្នាំ​។ 

មន្ត្រីដដែលបន្តថា ពួកគេទាំង ១០ នាក់ ខាងលើនេះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ នៃរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបាននៅចន្លោះម៉ោង០៩ និង៣០នាទី ដល់ម៉ោង១០និង៣០នាទី នៅចំណុច មុខផ្ទះចាស់ពីដើម ផ្លូវបេតុង ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ និងចំណុច ផ្ទះលេខ៧៥៨ សំណង់មិនរៀបរយ ផ្លូវលំ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕


 

adverise with khmeread