រៀបការយូរហើយមិនមានកូន អ្នកជំនាញណែនាំឱ្យរួមសង្វាស២ដងក្នុង១យប់ ព្រោះមេជីវិតឈ្មោលលើកទី២មានគុណភាពល្អនិងខ្លាំងក្លាជាងមេជីវិតឈ្មោលលើកទី១

គូស្វាមីភរិយាដែលកំពុងព្យាយាមមានកូនជាមួយគ្នាអាចទទួលបានអត្ថប្រយោជន៍ពីការរួមភេទពីរដងក្នុងមួយយប់។

អ្នកវិទ្យាសាស្រ្តបានរកឃើញថា មេជីវិតឈ្មោល ដែលប្រមូលផ្តុំនៅរយៈពេល ៣ ម៉ោងក្រោយពីបុរសម្នាក់បានបញ្ចេញទឹកកាមលើកទី១រួច គឺហែលទៅរកមេជីវិតញីបានលឿនបំផុត ហើយទំនងជាបង្កាត់ពូជជាមួយស៊ុតញីបានយ៉ាងរហ័សទៀតផង។

ពួកអ្នកវិទ្យាសាស្ត្របានរកឃើញថា ការប្រើមេជីវិតឈ្មោលមិនដល់ ១៨០ នាទី បន្ទាប់ពីបុរសម្នាក់ទើបចេញទឹកកាមលើកទី១ ក៏អាចបង្កើនអត្រាជោគជ័យនៃការបង្កាត់ពូជជាមួយស៊ុតញីនៅក្នុងកែវចិញ្ចឹមបានផងដែរ។

ការរកឃើញរបស់អ្នកវិទ្យាសាស្ត្រចិននេះគឺផ្ទុយទៅនឹងការលើកឡើងជាទូទៅថា បុរសម្នាក់ត្រូវចំណាយពេលពី ២៤ ទៅ ៣៦ ម៉ោងដើម្បីបំពេញបន្ថែមឱ្យគ្រប់បរិមាណមេជីវិតឈ្មោល បន្ទាប់ពីការបញ្ចេញទឹកកាម។

ភាពគ្មានកូនកើតឡើងប្រហែល ១១ភាគរយចំពោះស្ត្រី និង ៩ភាគរយចំពោះបុរសដែលមានអាយុអាចបន្តពូជបាននៅក្នុងសហរដ្ឋអាមេរិក។ ហើយតួលេខនេះបង្ហាញថា ប្រហែលមួយក្នុងចំណោមគូស្វាមីភរិយា៧គូមានការលំបាកក្នុងការមានគភ៌នៅចក្រភពអង់គ្លេស។

ការស្រាវជ្រាវនេះធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រនិងវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Shengjing ក្នុងប្រទេសចិន៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត