adverise with khmeread 1

Ronaldo៖ ខ្ញុំ​ព្យាយាម​ប្រយុទ្ធ​ជាមួយ​អាវុធ​របស់ខ្ញុំ​រាល់ថ្ងៃ​

​ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​ផុស​នៅលើ​បណ្តាញ​សង្គម Twitter បន្ទាប់ពី​មានរឿង​ដ៏​ចម្រូងចម្រាស់​នៅក្នុង​ក្រុម​។ តារា​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បាន​បញ្ចូល​រូបភាព​មួយ​ដែល​បង្ហាញ​ពី​សកម្មភាព​កំពុង​លេងបៀរ​ជាមួយ​មិត្ត​ភ​ក្កិ​របស់គាត់​និង​ជាមួយ​សារ​មួយ​ថា "​ខ្ញុំ​ព្យាយាម​ប្រយុទ្ធ​ជាមួយ​អាវុធ​របស់ខ្ញុំ​ជា​រៀងរាល់ថ្ងៃ​"​។​

Ronaldo បាន​ក្លាយជា​ចំណុច​ដ៏​ក្តៅគគុក​របស់​សារព័ត៌មាន​បន្ទាប់ពី​ការប្រកួត​ជាមួយ Atlético កន្លងទៅ ខណៈ​គាត់​បាន​បញ្ចេញយោបល់​ដែលមាន​លក្ខណៈ​ប៉ះពាល់​ដល់​ក្លឹប​ទាំងមូល​។ បន្ទាប់មក​គាត់​ក៏បាន​ព្យាយាម​ជួសជុល​រឿង​ដែល​បាន​កើតឡើង ប៉ុន្តែ​វា​ហាក់ដូចជា​ចាក់​ចូលទៅក្នុង​ក្លឹប​ជ្រៅ​រួចទៅហើយ​។​

​បន្ទាប់ពី​ចាញ់ Atlético de Madrid គាត់​បាន​និយាយថា "​ប្រសិនបើ​អ្នក​រាល់គ្នា​លេង​បាន​ប្រហែល​ខ្ញុំ យើង​ប្រហែលជា​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​មួយ​បាត់​ហើយ​"​។ គាត់​ក៏បាន​បញ្ចប់សេចក្តី​រប​ស់​គាត់​ទៀតថា "​អ្នកមើល​មក​ខ្ញុំ​ថា​អត់​ប្រយោជន៍​"៕

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់