អ្នករចនាម៉ូតបង្គន់ទាំងនេះសមនឹងទទួលបានមេដាយ ដែលចេញម៉ូតបង្គន់ប្លែកៗរបៀបនេះ!

នៅក្នុងបន្ទប់ទឹកនីមួយៗ គេតែងឃើញបង្គន់ក្នុងបន្ទប់គឺមានតែមួយប៉ុណ្ណោះ។ ប៉ុន្តែបន្ទប់ទឹករចនាឡើងយ៉ាងអន់ទាំងនេះ ដែលត្រូវបានរកឃើញដោយអ្នកប្រើប្រាស់ Twitter, Reddit និង Imgur បានបង្ហាញថា បង្គន់ជាច្រើនត្រូវបានដាក់ក្នុងកន្លែងតែមួយ ដែលបង្គន់ខ្លះថែមទាំងដាក់នៅទល់មុខគ្នាទៀតផង។

អ្នកផ្សេងទៀតបានបង្ហោះរូបភាពដ៏រន្ធត់នៃទ្វារចំហខ្លាំងនៅផ្នែកខាងក្រោម និងក្រដាសបង្គន់បានដាក់នៅឆ្ងាយពេកមិនអាចឈោងដៃដល់ឡើយ។

មនុស្សមួយចំនួនថែមទាំងរកឃើញជញ្ជាំងកញ្ចក់ថ្លាឬមិនមានជញ្ជាំងទៀតផង ជាមួយអ្នកប្រើប្រាស់ Reddit ម្នាក់បានរកឃើញថា ការិយាល័យក្រុមហ៊ុន Airbnb បានដាក់បង្គន់នៅចំកណ្តាលជណ្តើរឡើងអគារតែម្តង។

សង្ឃឹមថាអ្នកទាំងអស់គ្នាមិនជួបប្រទះបង្គន់របៀបនេះទៅចុះ នៅពេលចង់ទៅបត់ដៃបត់ជើងនៅតាមបន្ទប់ទឹកនៅសណ្ឋាគារឬ ទីកន្លែងផ្សេងៗ៕ 


 

adverise with khmeread