ព្យុះ Helene បក់ទឹកធ្លាក់នៅអង់គ្លេសឱ្យហូរបញ្ច្រាស់ឡើងទៅលើភ្នំវិញស្ទើរមិនជឿនឹងភ្នែក

នេះគឺជាទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលកម្លាំងខ្យល់ដ៏ខ្លាំងបណ្តាលមកពីព្យុះ Helene បានបណ្តាលឱ្យទឹកធ្លាក់មួយកន្លែងនៅក្នុងតំបន់ Cumbria ប្រទេសអង់គ្លេស ហូរបញ្ច្រាស់ឡើងទៅលើភ្នំវិញ ដោយបង្កើតបានជាឥន្ធធនូមួយនៅក្នុងទឹកដ៏អស្ចារ្យ។

ទិដ្ឋភាពដ៏គួរឱ្យចាប់អារម្មណ៍នេះត្រូវបានចាប់ជាប់នៅលើជ្រលងភ្នំ Mallerstang Edge ក្នុងឧទ្យានជាតិ Yorkshire Dales កាលពីដើមសប្តាហ៍នេះ ខណៈដែលឥទ្ធិពលព្យុះបានឈានដល់កំរិតកំពូល។

ដោយកើនសន្ទុះឡើងដល់ ១២៩គីឡូម៉ែត្រក្នុងមួយម៉ោង វាបានវាយប្រហារទៅលើប្រទេសស្កុតឡែន និងតំបន់ភាគខាងជើងប្រទេសអង់គ្លេស ខណៈព្យុះត្រូពិចមួយនេះបានបក់ចេញពីសមុទ្រអាត្លង់ទិក៕


 

adverise with khmeread