ពីងពាងចាក់សំណាញ់រាយប៉ាយនៅតំបន់វាលស្មៅមួយនៅប្រទេសក្រិក ឃើញហើយចង់ញាក់សាច់!

ដោយសារតែអាកាសធាតុក្ដៅខ្លាំងក្នុងភាគខាងលិចប្រទេសក្រិក នាំឱ្យមានទស្សនីយភាពសំណាញ់ពីងពាងប្រមាណជា ៣០០ ម៉ែត្រកើតឡើងក្នុងទីក្រុង Aitoliko។

តំបន់ដែលមានស្មៅបៃតងធំមួយត្រូវបានគ្របដណ្ដប់ទៅដោយសំណាញ់ពីងពាង។ នេះបើយោងតាមវេបសាយ Daily Hellas។

អ្នកជំនាញនិយាយថា វាគឺជារដូវបាតុភូតមួយ បណ្ដាលមកពីពីងពាង Tetragnatha ដែលអាចបង្កើតសម្បុកដ៏ធំមហិមា សម្រាប់ឱ្យពួកវាបង្កាត់ពូជ។

ដោយបង្កើនចំនួនមូសច្រើនផងនោះ វាក៏បានបង្កើនចំនួនពីងពាងក្នុងរដូវក្ដៅផងដែរ។

សាស្រ្តាចារ្យនៃជីវវិទ្យាម៉ូលេគុល និងហ្សែននៅសាកលវិទ្យាល័យ Democritus of Thrace លោកស្រី Maria Chatzaki និយាយថា "ពីងពាងទាំងនោះ គឺមិនគ្រោះថ្នាក់សម្រាប់មនុស្សទេ ហើយវាក៏នឹងមិនបំផ្លាញតំបន់ទីនោះដែរ។ ហើយក្រោយពីពួកវាបង្កាត់ពូជរួច ពួកនឹងងាប់ក្នុងពេលឆាប់"៕

adverise with khmeread

អ្នកនឹងចូលចិត្ត