adverise with khmeread C5247413 c24a 431d a6bc b9ed51f64386

បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​នៅ​ខណ្ឌទួលគោក​ឃាត់​មនុស្ស​៥​នាក់​

    ភ្នំពេញ ៖ ទីតាំង​ហ្គេម​បាញ់​ត្រី​និង​ចាក់​ពង់​បៀរ​មួយកន្លែង​ត្រូវបាន​កម្លាំងចម្រុះ​ខណ្ឌ​ទួល​គោក​បង្ក្រាប​កាលពី​ល្ងាច​ថ្ងៃទី​២៩​កុម្ភៈ​ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្ទះ​លេខ​១៥៣ ផ្លូវ​លេខ​៥៩៨ ក្រុមទី​៦២ ភូមិ​១៦ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​មនុស្ស​៥​នាក់​។​

    ប៉ូលិស​និយាយថា នៅ​ថ្ងៃទី​២៩​កុម្ភៈ​២០១៦ វេលា​ម៉ោង​៥​ល្ងាច​គណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក មាន​សាលាខណ្ឌ និង​នគរបាល​ខណ្ឌ  បាន​ចុះបង្ក្រាប ល្បែងស៊ីសង​ខុសច្បាប់ ហ្គេម​បាញ់​ត្រី និង​ពង់​បៀរ នៅ​ចំណុច​ផ្ទះ​លេខ​១៥៣ ផ្លូវ​លេខ​៥៩៨ ក្រុមទី​៦២ ភូមិ​១៦ សង្កាត់​ទឹកល្អក់​ទី​១ដោយ​ឃាត​មនុស្ស​៥​នាក់​(​ស្រី​ម្នាក់​)​។​

     ប៉ូលិស​បន្តថា ក្នុងការ​បង្ក្រាប​សមត្ថ​កិច្ច​បាន​ឃាត់ខ្លួន​ជន សង្ស័យ​០៥​នាក់ ៖
១-​ ឈ្មោះ អ៊ុយ សា​រ៉ាវី ហៅ ហ៊ីង ភេទ​ស្រី អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​ពុង ស្នាក់​នៅផ្ទះ លេខ​១៨៣ ផ្លូវ​លេខ​៩៣ ភូមិ​ទួល​សង្កែ សង្កាត់ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ២-​ ឈ្មោះ ឈាន វណ្ណា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជន ជាតិខ្មែរ មុខរបរ ជាងឈើ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេខ​៥៩៨ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជ ធានី​ភ្នំពេញ ៣-​ ឈ្មោះ ម៉ិច កុសល ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជន ជាតិខ្មែរ មុខរបរ លក់​បាយស្នាក់នៅ​ផ្ទះជួល ផ្លូវ​រថ ភ្លើង សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ៤- ​ឈ្មោះ ស៊ុន ស៊ន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជន ជាតិខ្មែរមុខរបរ ពុំ​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ម្តុំ វត្ត​សំរោង​អណ្តែត ផ្លូវលំ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ និង​៥- ​ឈ្មោះ ងួន ចាន់​ប៊ុនធឿនភេទ​ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់​នៅផ្ទះ លេខ​១៩៤ ផ្លូវ​រថភ្លើង សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ ទួលគោក រាជធានី​ភ្នំពេញ។​

       វត្ថុតាង​ដែល​បាន​ត្រួត​ពិនិត្យឃើញ ៖ ហ្គេម បាញ់​ត្រី ចំនួន​២​ទូ ,​ហ្គេម​ចាក់​សត្វចំនួន ៤​ទូ, ហ្គេម​ប្រណាំងសេះ ចំនួន​១​ទូ​និង ហ្គេម​ពុង​បៀរចំនួន ១៤​ទូ​រក្សាទុក​បណ្តោះ អាសន្ន​នៅក្នុង​ទីតាំង​បង្ក្រាប​សិន ។​

      វត្ថុតាង​ដែល​បាន​ចាប់យក ៖ សៀវភៅ​កត់​ពុង ចំនួន​៤​ក្បាល ,​តុ​ឈើ ចំនួន​១ , កង្ហា​
​ដែក​បញ្ឈរ​ម៉ាក GJH ចំនួន​១​គ្រឿង ,​កៅអី​ជ័រ ចំនួន​១០ និង​កៅអី​វិល ចំនួន​២ ។​

      បច្ចុប្បន្ន​ទីតាំង​ផ្ទះ​ខាងលើ​បាន​បិទ​ឃ្លុំបេរ​ជា បណ្តោះអាសន្ន ចំណែក​ជនសង្ស័យ​ទាំង​៥​នាក់  កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់ ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់