ការសិក្សា៖ លេងហ្គេមវីដេអូ Wii-Fit-U មានប្រយោជន៍ណាស់ ជួយបំបាត់ឈឺឆ្អឹងខ្នងបាន ៣០ ភាគរយចំពោះមនុស្សចាស់

ការលេងវីដេអូហ្គេមប្រភេទ Wii fit (ម៉ាស៊ីនបញ្ជាឥតខ្សែ និងបង្ហាញសកម្មភាពអ្នកលេងលើកញ្ចាក់អេក្រង់) អាចកាត់បន្ថយការឈឺឆ្អឹងខ្នងរ៉ាំរ៉ៃរហូតដល់ទៅ ៣០ភាគរយ។ នេះបើយោងតាមការសិក្សាថ្មីមួយបានលើកឡើង។

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ University of Sydney ក្នុងប្រទេសអូស្រ្តាលី បានសិក្សាពីផលប៉ះពាល់នៃវីដេអូបែបលំហាត់ប្រាណមួយនេះ ហើយរកឃើញពីការកាត់បន្ថយការឈឺឆ្អឹងខ្នងមួយគួរឱ្យកត់សម្គាល់។

អ្នកចូលរួមសាកល្បងត្រូវបានផ្តល់ជូននូវហ្គេម Wii-Fit-U របស់ក្រុមពហុហ្គេមដ៏ល្បីល្បាញជប៉ុន Nintento និងត្រូវបានស្នើឱ្យបញ្ចប់លំហាត់ប្រាណធ្វើចលនាដកដង្ហើមចេញចូលស្រូបយកអុកស៊ីសែនបីដងក្នុងមួយសប្តាហ៍សម្រាប់រយៈពេលមួយម៉ោង។

លទ្ធផលបង្ហាញថា មុខងាររាងកាយបានកើនឡើងចំនួន ២៣ភាគរយពីហ្គេមលំហាត់ប្រាណមួយនេះ។

នៅក្នុងការសិក្សានេះ អ្នកចូលរួមចំនួន ៦០នាក់មានអាយុ ៥៥ឆ្នាំឡើងទៅបានចូលរួមក្នុងការសិក្សាសាកល្បងមួយនេះ៕ 
 

adverise with khmeread