គ្រូបង្វឹកលោក Jurgen Klopp និយាយាថា ក្រុម Liverpool របស់លោកអាចប្រកួតជាមួយក្រុមណាក៏បានដែរនៅក្នុងពិភពលោក បន្ទាប់ឈ្នះក្រុម PSG ក្នុងក្របខណ្ឌ CL។
កីឡាករ Roberto Firmino ដែលរងរបួសភ្នែកអំឡុងពេលប្រកួតជាមួយក្រុម Tottenham កាលពីចុងសប្តាហ៍មុននោះ ត្រូវបានប្តូរចូលនិងរកបានគ្រាប់បាល់ឈ្នះនៅនាទី៩២ បន្ទាប់ពីកីឡាករ Kylian Mbappe រកបានគ្រាប់បាល់ស្មើសម្រាប់ក្រុម PSG ។
លោក Klopp បាននិយាយថា ជ័យជម្នះនេះពិសេសណាស់ ហើយលោកអះអាងថា នៅពេលនេះក្រុម Liverpool អាចប្រកួតជាមួយក្រុមណាក៏បាននៅលើពិភពលោក មិនថា ក្រុមនោះសម្បូរធនធានឬខ្លាំងប៉ុណ្ណាទេ។
លោកបានបន្តថា “ការវិវឌ្ឍរបស់ក្លឹបយើងគឺថា នៅពេលអ្នកឬថា Liverpool ប្រកួតជាមួយក្រុម PSG អ្នកប្រាកដជាគិតថា យើងគ្មានឱកាសទៀតទេ។ ខ្ញុំចង់និយាយថា កាលពីពីរបីឆ្នាំមុន គ្រប់គ្នានឹងនិយាយថា នោះគឺជាភ្នំមួយដែលយើងមិនអាចឡើងដល់ ប៉ុន្តែវាមិនដូច្នេះទេ ហើយថា ឆ្នាំមុនបានបង្ហាញរួចហើយ”។
គ្រូបង្វឹករូបនេះពិតជាសប្បាយរីករាយចំពោះការចូលរួមចំណែករបស់ Firmino សម្រាប់ការប្រកួតនេះ៕
