adverise with khmeread 10

ខ្លារខិននិងក្រពើប្រហារគ្នាទៅវិញទៅមកដើម្បីយកសាច់ធ្វើជាចំណី! មួយណាឈ្នះ?

ខ្លារខិនដែលស្រេកឃ្លានមួយក្បាលបានសំងំវាយឆ្មក់សត្វក្រពើមួយក្បាល ខណៈវាប្រទះឃើញក្រពើកំពុងហែលក្នុងស្ទឹងមួយ។ បន្ទាប់ពីប្រយុទ្ធស៊ីសាច់ហុតឈាមគ្នារយៈពេល ២០ នាទីខ្លារខិនក៏បានយកឈ្នះលើសត្វក្រពើ រួចអូសយកសពក្រពើទុកធ្វើជាចំណីនៅក្នុងព្រៃបាត់ឈឹង។ 

រូបភាពនៃការប្រយុទ្ធគ្នារវាងសត្វកាចសាហាវទាំងពីរនេះត្រូវបានផ្តិតបាននៅមាត់ស្ទឹងប្លែកលីតថលក្នុងទីក្រុង Porto Jofre ក្នុងប្រទេសប្រេស៊ីល។ ក្រុមអ្នកទេសចរនាំគ្នាចំហរមាត់ដោយក្តីរន្ធត់នៅពេលឃើញខ្លារខិនស្ទុះចេញពីព្រៃមកសង្គ្រប់ខាំលើក្រពើ។ ក្រោយសម្លាប់ក្រពើបានខ្លាមើលទៅរាងលំបាកបន្តិចក្នុងការយកខ្មោចក្រពើឡើងគោក ប៉ុន្តែវាបានប្រឹងយកក្រពើទៅលាក់ទុកសម្រាប់ធ្វើជាចំណីទាល់តែបាននៅទីបំផុត។ 

រូបភាពវីដេអូនៃទិដ្ឋភាពនេះត្រូវបានថតបានក្នុងខែតុលាដោយមគ្គុទេសក៍សត្វព្រៃ លោកស្រី Leen Gillis អាយុ ៣៣ ឆ្នាំ។ លោកស្រីមានប្រសាសន៍ថា ការផ្តិតបានទិដ្ឋភាពសត្វសាហាវប្រយុទ្ធគ្នានេះគឺជារឿងកម្រជួបណាស់។ គាត់ថា គាត់ធ្វើការជាមគ្គុទេសក៍សត្វព្រៃ ៦ ឆ្នាំហើយ ទើបតែជួបរឿងនេះម្តងគត់៕ 

ប្រភព៖ ដេលីមែល

adverise with khmeread

មតិយោបល់