adverise with khmeread 1

​ស្ត្រី​ម្នាក់​កាន់​ក្បាល​ក្មេង​សិស្សសាលា​ដើរកាត់​តាម​ដងផ្លូវ​ផ្អើល​អ្នកក្រុង​មូ​ស្គូ​របស់​រុស្ស៊ី​

​ព័ត៌មាន​លម្អិត​នៃ​ហេតុការណ៍​ដ៏​រន្ធត់​មួយ​នៃ​មូល​ហេតុដែល​ស្ត្រី​អ្នក​ថែទាំ​ក្មេង​ម្នាក់​បាន​កាត់​ក្បាល​ក្មេងស្រី​អាយុ ៤ ឆ្នាំ​ម្នាក់ ក្នុងនោះ​ស្ត្រី​រូបនេះ​បានធ្វើ​ដំណើរ​នៅតាម​ផ្លូវ​នៃ​ទីក្រុង​មូ​ស្គូ​រួមជាមួយ​ក្បាល​របស់​ក្មេងស្រី​ម្នាក់​ត្រូវបាន​បកស្រាយ​ហើយ​។​

​ស្ត្រី​ដែល​ស្ថិតក្នុង​ឈុត​សម្លៀកបំពាក់​ពណ៌​ខ្មៅ​អ៊ីស្លាម​ម្នាក់នេះ​បានបញ្ជាក់​ថា​នាង បាន​រង​នូវ​ការ​គម្រាម​គំហែង​ដែល​បាន​វាយប្រហារ​មកលើ​នាង ខណៈពេលដែល​ស្ត្រី​រូបនេះ​បាន​ដើរ​ក្បែរ​តំបន់​ផ្លូវ​រថភ្លើង​ក្រោម​ដី Oktyabrskoye ដោយ​គេ​បាន​បង្ខំ​ឱ្យ​នាង​កាន់​ក្បាល​របស់​ក្មេងស្រី​រូបនោះ​។​

​ក្រុម​អ្នកស៊ើប​អង្កេត​នៃ​ប្រទេស​រុស្ស៊ី​អះអាងថា​នាង​សម្លាប់​ក្មេងស្រី​ដែល​ត្រូវបាន​គេ​ជឿថា​មានការ​លំបាក​ណែនាំ​ក្នុងការ​រៀនសូត្រ​មួយរូប​នោះ បន្ទាប់ពី​ក្មេងស្រី​តូច​ម្នាក់នេះ​បាន​វាយតប់​ជាមួយ​ក្មេង​នៃ​គ្រួសារ​ដទៃទៀត​នៅឯ​ប្លុក​ផ្ទះល្វែង​ដែល​នាង​ស្នាក់នៅ​។​

​ស្ត្រី​អ្នក​ថែទាំ​ក្មេង​រូបនេះ​មាន​ឈ្មោះថា Gyulchehra Bobokulova វ័យ ៣៨ ឆ្នាំ និង​មាន​ដើមកំណើត​មកពី​ប្រទេស​អ៊ូ​បេ​គី​ស្ថាន​រូបនេះ​ត្រូវបាន​ឃាត់ខ្លួន​។​


​ឥឡូវនេះ​គេ​បាន​ស្គាល់​អត្តសញ្ញាណ​របស់​ក្មេងស្រី​ដែល​ត្រូវ​ស្ត្រី​សង្ស័យ​សម្លាប់​ដោយ​នាង​មាន​ឈ្មោះថា Anastasia (Nastya) Meshcheryakova ដោយ​គេ​បាន​ប្រទះឃើញ​សាកសព​របស់​នាង​នៅលើ​គ្រែ​។ ខ្លួន​របស់​នាង​មាន​ជាប់​សម្លៀកបំពាក់​គេង​យប់ ដែល​ក្នុងនោះ​រួមមាន​អាវយឺត​និង​ខោខ្លី​៕ 

ឪពុកម្តាយក្មេងស្រីរងគ្រោះ

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់