Cristiano Ronaldo នឹងបង្ហាញមុខក្នុងជំនួបជាមួយ Manchester United បន្ទាប់ពីគេចផុតពីទណ្ឌកម្មបន្ថែម

          Cristiano Ronaldo អាចនឹង​មាន​ឱកាស​បង្ហាញ​មុខ​សម្រាប់ជំនួប​ជាមួយ​ក្រុម​ Man Utd ​បើទោះបីជា​ត្រូវ​បាន​បណ្តេញ​ចេញ​ អំឡុង​ពេល​បង្ហាញមុខ​លើកដំបូង​សម្រាប់ក្រុម Juventus ក្នុងការប្រកួត​ក្រប​ខណ្ឌ CL ​ក៏ដោយ។

កីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះ ត្រូវ​អាជ្ញាកណ្តាល​លើក​កាតក្រហម​បណ្តេញចេញ បន្ទាប់ពី​មើល​ទៅហាក់ដូចជា​ទាញ​សក់ក្បាល​ខ្សែការ​ពារ Jeison Murillo របស់​ក្រុម Valencia អំឡុង​ការ​ប្រកួត​កាល​ពីថ្ងៃពុធ។Ads by

          ទោះបីជា​យ៉ាងណា ប្រភព​ UEFA បាន​លើក​ឡើង​ថា បម្រាម​មិន​ឲ្យ​លេង​១ប្រកួត​សម្រាប់ Ronaldo ទំនងជាមិន​ត្រូវ​បាន​ពន្យារបន្ថែម​ដល់ពីរឬបីប្រកួត​នោះទេ ដែលអាចធ្វើ​ឲ្យ​កីឡាករ​រូបនេះ​ខកខានការ​ប្រកួត​នៅថ្ងៃទី​២៣​ខែតុលា​នៅ​ពហុកីឡាដ្ឋាន Old Trafford ហើយ​ក្រុម​ Juventus នឹង​ទទួល​ភ្ញៀវ​ក្រុម​លោក Jose Mourinho នៅ​ថ្ងៃទី​៧​ខែ​វិច្ឆិកា។

          ស្ថាប័ន​គ្រប់គ្រងវិស័យបាល់ទាត់នៅអឺរ៉ុប​បានធ្វើ​ការ​ពិភាក្សា​លើ​វិធានការ​វិន័យលើ Ronaldo ដែល​ដើរចេញពី​ទីលាន​ទាំង​ទឹកភ្នែក​ ហើយ​ក្រុម​ប្រឹក្សាវិន័យ​នឹង​ដោះស្រាយ​ករណី​នេះនៅសប្តាហ៍​ក្រោយ។

          គ្មាន​សិទ្ធិ​តវ៉ា​ចំពោះ​បម្រាម​មួយប្រកួត​ទេ ប៉ុន្តែ​ប្រភព​ជា​ច្រើន​និយាយថា ក្រុម​មន្ត្រី​ផ្នែក​វិន័យ ដែលពិនិត្យមើលរូបភាពវីដេអូ​នៃឧប្បត្តិហេតុ​នេះ​មិន​ចាត់​ទុក​សកម្មភាពរបស់ រ៉ូណាល់ដូ សមនឹងទទួល​បាន​ការពិន័យ​លើសពីនេះទេ បើទោះបីជា​កីឡាករ​រូបនេះព្យាយាម​តវ៉ាយ៉ាងយូរនៅលើទីលាន​ប្រកួត​ក៏ដោយ៕

adverise with khmeread