adverise with khmeread 9afc195f da0a 4f7e b812 ac3182726518

ជនសង្ស័យ​ឆក់​កាបូប​ម្នាក់​លួច​រត់​ទាំង​ដៃ​ជាប់​ខ្នោះ​នៅ​តុលាការ​

      ភ្នំពេញ ៖ មានការ​ភ្ញាក់​ផ្អើលឆោឡោ​មួយ​នៅក្នុង​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​២៩ កុម្ភៈ ២០១៦​កន្លងមកនេះ បន្ទាប់ពី​ជនសង្ស័យ​ម្នាក់ បាន​រត់គេច​ចេញពី​បន្ទប់​ទាំង​ដៃ​ជាប់​ខ្នោះ ខណៈ​កំពុង​អង្គុយ​រង់ចាំ​ឱ្យ​ចៅក្រម​សាកសួរ ។​

    ប្រភព​បានឱ្យដឹងថា ជនសង្ស័យ​ខាងលើ​ឈ្មោះ​ស្មាន អូ​ឡូ​វី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជន ជាតិខ្មែរ​ឥស្លាម ស្នាក់​នៅផ្ទះ​លេខ ៦​៤ ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារ អំពៅ មុខរបរ​មិន​ពិតប្រាកដ ជាប់ចោទ​ពីបទ​ឆក់​កាបូប​។​

     ប្រភព​បន្តថា មុនពេល​កើតហេតុ ជនសង្ស័យ​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ បញ្ជូន​
​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ តែ​ចៅក្រម​កំពុង​ជាប់​សួរ​ជនសង្ស័យ​ម្នាក់ទៀត ។ លុះ​ឃើញ​ឱកាសល្អ ជនសង្ស័យ​រូបនេះ ក៏​រត់​ចេញពី​បន្ទប់​ទាំង​ដៃ​ជាប់​ខ្នោះ​គេចខ្លួនបាត់​តែម្តង ។​

  ​  គួរ​រំលឹក​ផងដែរ​ថា ក្នុងករណី​ដែល​អ្នកទោស​លួច​រត់គេចខ្លួន​នៅក្នុង​សាលាដំបូង​នេះ កាលពី​កន្លងមក​ក៏​ធ្លាប់​កើតមាន​ឡើងជា​ញឹកញាប់​មកហើយ​ដែរ នេះ​ក៏​មកពី​ការធ្វេសប្រហែស​របស់​ស​ម​ត្ថ​កិច្ច ដែល​នាំ​ជនសង្ស័យ​មក​និង​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅក្នុង​សាលាដំបូង​ផងដែរ​។​

    គួររំលឹកថា  មាន​ករណី​ជនសង្ស័យ​ឆក​កាបូប​លុយ កាលពី​ថ្ងៃទី ២៦​កុម្ភៈ​ឆ្នាំ​២០១៦ ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​នៅក្រោម​ផ្ទះ​លេខ​6​ភ​៤ ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ។​

   ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ម៉ា​ន ហា​លី​ម៉ា​ស់ ភេទ​ស្រី​អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ​លក់​ត្រី ស្នាក់នៅ​ផ្ទះកើតហេតុ ។​

   ចំណែក ជនសង្ស័យ​ឈ្មោះ​ស្មាន អូ​ឡូ​វី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម ស្នាក់​នៅផ្ទះ​លេខ 6​ភ​៤ ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ មុខរបរមិន​ពិតប្រាកដ។​

     ប៉ូលិស​បន្តថា មុនពេល​កើតហេតុជនរងគ្រោះ​បាន​ដេក​នៅក្រោម​ផ្ទះ(​ផ្ទះកើតហេតុខាង លើ ) រួច​យក​កាបូបស្ពាយ​ពណ៍​ខ្មៅ​ក្នុង​កាបូប​មាន​លុយ ៣​លាន​មឺុ​ន​រៀល​,​កាត​គ្រី​ម៉ូ​តូ​1​សន្លឹក​,​អត្តសញ្ញាណ បណ្ណ​សញ្ជាតិ​ខ្មែរ​២​សន្លឹក​) ទុក​នៅក្បែរ​ខ្លួន ។​

    ស្រាប់ តែ​ជនសង្ស័យ​បានមក​ហែក​ជញ្ជាំង​ឫស្សី​ចូលមក លួច​យក​កាបូប​ជនរងគ្រោះ​ហើយ​រត់គេចខ្លួន ពេល នោះ​ជនរងគ្រោះ​និង​កូនស្រី​ដេញតាម​ចាប់​បានដៃ​ជនសង្ស័យ វា​ក៏​រើ​បំរាស់​រួច​រត់គេចខ្លួន​បាត់ ។​

    លុះដល់​ម៉ោង​ង​៣​កន្លះ​ថ្ងៃ​ដដែល​ជនរងគ្រោះ​និង​អ្នកជិតខាង​បាន​ដើររក​ជនសង្ស័យ​ឃើញ​នៅ​ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ព្រែកប្រា ក៏​ឃាត់ខ្លួន​ប្រគល់អោយ​ប៉ុ​ស្តិ៍​ព្រែកប្រា​ធ្វើការ​សាកសួរ ។​

      ឥឡូវ​ប៉ូលិស​កំពុង​តាមរក ហើយ​ដល់​ល្ងាច​ថ្ងៃទី​១​មីនា​នេះ​រក​ពុំទាន់​ឃើញ​ន​ឡើយ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់