នារីដែលមានសង្សារភាគច្រើនមិនទាន់ដឹងទេ! ដឹងថាពេលណាជាពេលសមគួរទេដើម្បីណែនាំដៃគូឱ្យគ្រួសារបានស្គាល់?

ដោយហេតុថាឥឡូវនេះម្តាយរបស់អ្នកចាប់ផ្តើមចាប់អារម្មណ៍កាន់តែខ្លាំងឡើងលើរូបភាពលើបណ្តាញសង្គម ដោយសួរអ្នកថា "តើបុរសពាក់អាវខ្មៅនោះជានរណា?" ឬ លបស្តាប់អ្នកសន្ទនាទូរស័ព្ទលួចលាក់គ្រប់ពេល ដូច្នេះអ្នកច្បាស់ជាមិនអាចឆ្លើយដោះសារចំពោះគាត់បានគ្រប់ពេលរហូតនោះទេ។ 

ការណែនាំដៃគូឱ្យគ្រួសារអ្នកបានស្គាល់ អាចធ្វើឱ្យគ្រប់គ្នាសួរសំណួរជាច្រើន ដូចជា៖ ដូចជាឆាប់មានសង្សារពេកហើយទេ? តើមានទំនាក់ទំនងជាមួយគ្នាយូរប៉ុនណាហើយ? ពួកយើងត្រៀមខ្លួនទទួលយករូបគេហើយឬនៅហ្ន៎? ធ្វើចិត្តឱ្យត្រជាក់ៗ! ការណែនាំដៃគូឱ្យឪពុកម្តាយបានស្គាល់មិនគួរណាធ្វើឱ្យលំបាកដូចជាការដោះស្រាយប្រស្នានោះទេ។ ហើយត្រូវចាំជានិច្ចថា អ្នកកំពុងលង់ស្នេហ៍ជាមួយដៃគូ មិនមែនជាមួយសមាជិកគ្រួសាររបស់អ្នកទេ ដូច្នេះកុំខ្វល់ខ្លាំងពេក ហើយក៏មិនចាំបាច់ទាក់ទងដៃគូដោយលួចលាក់ឬ ទាក់ទងទាំងពិបាកទើសទាល់ក្នុងចិត្តនោះដែរ បើកចំហធម្មតាៗទៅ មិនថ្វីនោះទេ។ 

អ្វីដែលអ្នកត្រូវគិតគឺតើវាជាពេលវេលាស័ក្តិសមទេ ដែលត្រូវណែនាំដៃគូឱ្យគ្រួសារបានស្គាល់។ ៦ ចំណុចខាងក្រោមនេះជាតម្រុយសម្រាប់ធ្វើការសម្រេចចិត្តណែនាំគេឱ្យគ្រួសាររបស់អ្នកបានស្គាល់។ 

១. ទំនាក់ទំនងស្នេហារបស់អ្នកមានស្ថិរភាពទាំងស្រុងរួចជាស្រេច។ 
២. ដៃគូរបស់អ្នកចង់ជួបគ្រួសាររបស់អ្នកខ្លាំងមែនទែនហើយ។ 
៣. អ្នកទាំង២ចង់រើមករួមរស់ជាមួយគ្នាខ្លាំងដល់កមែនទែនហើយ។ 
៤. អ្នកស្គាល់មិត្តភក្តិគាត់ គាត់ស្គាល់មិត្តភក្តិរបស់អ្នកច្បាស់ដូចគ្នា។ នេះជាគ្រឹះរឹងមាំមួយជួយដល់ទំនាក់ទំនងរបស់អ្នក។ 
៥. អ្នកនិងដៃគូស្គាល់ច្បាស់អំពីគ្នាទៅវិញទៅមក មិនថាអំពីឪពុកម្តាយ សាច់ញាតិ ឬ មិត្តភក្តិរបស់គ្នារៀងៗខ្លួន។ 
៦. អ្នកបានស្គាល់ឪពុកម្តាយខាងគាត់មុន ហើយពួកគាត់ចូលចិត្តអ្នកជាខ្លាំង៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត