រូបភាពបែកធ្លាយរបស់ Samsung បង្ហាញថា ឆ្នាំក្រោយអាចមានទូរស័ព្ទ Galaxy S10 ដល់ទៅ ៤ ប្រភេទ

Samsung ប្រហែលជានឹងបង្ហាញទូរស័ព្ទចេញថ្មីច្រើនម៉ូដែលសម្រាប់ឆ្នាំ ២០១៩។

ក្រោយពីការបង្ហាញខ្លួនរបស់ វង្សត្រកូល 9 មក ឥឡូវបែកធ្លាយ Galaxy S10 នឹងបង្ហាញខ្លួនបន្ទាប់ពីត្រកូល 9 ។

ប្រសិនបើការបែកធ្លាយនោះគឺជាការពិត វាអាចមានន័យថា Samsung កំពុងត្រៀមខ្លួនបញ្ចេញ Galaxy S10 ចំនួន៤ប្រភេទខុសៗគ្នា។ នេះបើយោងតាមវេបសាយ XDA-Developers។

ក្នុងដំណឹងបែកធ្លាយនោះ ទូរស័ព្ទដែលនឹងចេញ៤ប្រភេទផ្សេងៗនោះត្រូវបានគេដាក់ឈ្មោះ Beyond0, Beyond1, Beyond2 និង Beyond25g។

យោងតាមរបាយការណ៍មួយចំនួនកូដឈ្មោះ "Beyond" គឺជា Galaxy S10។

ហើយគេក៏បានពិពណ៌នាកូដឈ្មោះថា វាអាចនឹងមានតម្លៃថោក មានអេក្រង់ប្រភេទ AMOLED ទំហំ ៥,៨ អ៊ីញ ហើយប្រភេទធំបំផុតមួយអាចរំពឹងថាមានអេក្រង់ ៦,៤៤ អ៊ីញ។

ចំណែកឯកូដឈ្មោះ Beyond25g អាចជាទូរស័ព្ទដៃដំបូងបំផុតរបស់ Samsung ដែលប្រើនូវបច្ចេកវិទ្យា 5G។

យ៉ាងណាមិញ Samsung បាននិយាយថា ត្រកូល S10 នឹងមិនមែនជាទូរស័ព្ទដៃប្រើប្រព័ន្ធ 5G ដំបូងរបស់ខ្លួននោះទេ ដែលនេះមានន័យថា ក្រុមហ៊ុនអាចនឹងគ្រោងផលិតទូរស័ព្ទដៃប្រើប្រព័ន្ធ 5G ដាច់ដោយឡែកពីគ្នា។

ក្នុងដំណឹងបែកធ្លាយនោះក៏បានបង្ហាញថា ទូរស័ព្ទថ្មីប្រើនូវបន្ទះឈីប Snapdragon របស់ក្រុមហ៊ុន Qualcomm ហើយលើសពីនោះ Samsung អាចនឹងមានកាមេរ៉ាក្រោយដល់ទៅ ៣ ឯណោះសម្រាប់ត្រកូល S10៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត