ប៉ូលិសស្រុកខ្សាច់កណ្តាលបង្ក្រាបការជួញដូរថ្នាំញៀនម្នាក់, រត់រួចម្នាក់

កណ្តាល​ ៖ ប៉ូលិសស្រុកខ្សាច់កណ្តាលបានបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក០២នាក់ក្នុង ករណីជួញដូរ​ដោយខុសច្បាប់នូវសារធាតុញៀន នាថ្ងៃទី២១ ខែកញ្ញា​​​​ ឆ្នាំ​ ២០១៨ វេលាម៉ោង​៦ និង៣០នាទីល្ងាចនៅចំណុច​ភូមិព្រែកដូនហែម​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យចំនួន​ ០២ នាក់​រួមមាន៖ ១-ឈ្មោះ​ ប៊ុណ្ណា​ រិទ្ធី​ ហៅ​ស៊ុត ភេទប្រុស​​​ អាយុ​២១ឆ្នាំ  មុខរបរ​ លក់ថ្នាំញៀន ជនជាតិខ្មែរ មានទីលំនៅភូមិ​ព្រែកដូនហែម ឃុំព្រែកអំពិល​​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល​​​​ (ឃាត់ខ្លួន)​ និង ២-ឈ្មោះ​ មាន​ ម៉ង់​ ហៅ​ពែក ភេទប្រុស​​​ អាយុ​៣៥ឆ្នាំ  មុខរបរ​ លក់ថ្នាំញៀន ជនជាតិខ្មែរ មានទីលំនៅភូមិ​ព្រែកដូនហែម ឃុំព្រែកអំពិល​​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល​​​​ (គេចខ្លួន)​​។

​វត្ថុតាងចាប់យក​ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុ​ញៀនចំនួន​ ០៣កញ្ចប់​ (០១កញ្ចប់តូច;០២កញ្ចប់ធំ), ទូរស័ព្ទ​ម៉ាកណូគា​ សេរី​១០៥​ ពណ៌ខ្មៅ​ ចំនួន​ ០១គ្រឿង​,
​សម្ភារៈសម្រាប់ប្រើ​ប្រាស់ និងវេចខ្ចប់ថ្នាំញៀនមួយចំនួន។

​ចំពោះជនសង្ស័យនិងវត្ថុតាងមកកាន់អធិការដ្ឋានប៉ូលិសស្រុកខ្សាច់កណ្តាលបន្តអនុវត្តតាមនីតិវិធី​៕


 
 

adverise with khmeread