ចុមយក្ស! អ្នកវិទ្យាសាស្ត្រយកថ្នាំញៀនប្រភេទ Ecstasy ឱ្យមឹកសេព ធ្វើឱ្យវាកាន់តែរីករាយនិងចុះសម្រុងនឹងគ្នាវា

យោងតាមការសិក្សាមួយរកឃើញថា សត្វមឹកមួយក្បាលត្រូវបានគេឱ្យថ្នាំញៀន Ecstasy ផឹក ហើយវាកាន់តែចូលចិត្តចង់មានគ្នីគ្នា និងព្យាយាមឱបមឹកផ្សេងទៀត។

សរសេរនៅក្នុងទស្សនាវដ្តី Current Biology អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Johns Hopkins University សហរដ្ឋអាមេរិក និយាយថា ថ្នាំមានប្រសិទ្ធភាពលើសត្វដូចមនុស្សយើងដែរ។

ក្នុងកាលៈទេសៈធម្មតា មឹក គឺជាសត្វដាច់ឆ្ងាយពីគេ ដែលវានឹងចាកចេញពីគ្នានៅពេលបង្កាត់ពូជរួច។

អ្នកវិទ្យាសាស្រ្តនិយាយថា វិធីដែលពួកគេធ្វើនៅពេលដែលប្រើថ្នាំអាចផ្តល់នូវការយល់ដឹងអំពីរបៀប ដែលឥរិយាបថសង្គមបានវិវត្ត។

ថ្នាំ MDMA (methylenedioxy-methylamphetamine ឬ ថ្នាំ Ecstasy) ត្រូវបានគេស្គាល់ថាជាថ្នាំរីករាយ គឺជាថ្នាំជួយឱ្យអារម្មណ៍រីករាយមានប្រសិទ្ធភាពមួយ ដែលជួយឱ្យខួរក្បាលមនុស្សកើនឡើងអ័រម៉ូនរីករាយហៅថា Serotonin។

Serotonin ធ្វើឱ្យមនុស្សកាន់តែចុះសម្រុងនឹងសង្គម។ ខណៈដែលមឹកគឺជាសត្វឆ្លាត ខួរក្បាលរបស់វាគឺខុសគ្នាឆ្ងាយពីមនុស្សណាស់។ សម្រាប់មូលហេតុនេះ អ្នកស្រាវជ្រាវមិនប្រាកដថាតើពួកវានឹងឆ្លើយតបទៅនឹងថ្នាំនោះយ៉ាងណាទេ៕
 

adverise with khmeread