adverise with khmeread 4ffbb348 3425 4c45 8800 ed9f6f534e73

ពេល​ថ្ងៃ​រអ៊ូ​ថា​ឈឺ​ច្រើនយប់​ឡើង​លោកយាយ​ចងក​សម្លាប់​ខ្លន​

      ភ្នំពេញ  ៖  លោកយាយ​ម្នាក់​ចងក​សម្លាប់ខ្លួន ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ម៉ោង​១១​និង​១៥​នាទី យប់​ថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០១៦ នៅ​ចំនុច​ផ្ទះ ៤០៣ ផ្លូវលំ ភូមិ គោក​ឃ្លាង​ក្រុមទី ១១ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សន​សុខ ដោយ​មុនពេល​ធ្វើអត្តឃាត​លោកយាយ​រអ៊ូ​ថា "​ពិបាក​ក្នុង​ខ្លួន ចេះតែ​ឈឺ​នេះ ឈឺ​នោះ មិនចេះចប់​សោះ​"​។ 

     សព​ឈ្មោះ ឈឹម សាប​ន្ថា ភេទ​ស្រី​អាយុ ៧៨ ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះកើតហេតុ​ដូចខាងលើ​។ សម្ភារៈ​បន្សល់ទុក ក្រមា​ពណ៌​ក្រហម​លាយ ស ០១​។ 

    ប្រភព​បាន​ឲ្យ​ដឹងថា  មុនពេល​កើតហេតុ នៅ​ថ្ងៃទី ២៩ ព្រឹកស​ពបាន និយាយ​រអ៊ូ​ប្រាប់​កូន​ថា ពិបាក​ក្នុង​ខ្លួន ចេះតែ​ឈឺ​នេះ ឈឺ​នោះ មិនចេះចប់​សោះ​។ 

    លុះដល់​ពេល​កូនៗ​មិន​នៅផ្ទះ ជនរងគ្រោះ​ក៏​យក​ក្រមា​មក​ចងក នឹង​ចំរឹង​បង្អួច​ក្នុង​បន្ទប់​ស្លាប់​តែម្តង​។ បច្ចុប្បន្ន​សព​ត្រូវបាន​កូនចៅ​ធ្វើបុណ្យ​នៅ ផ្ទះកើតហេតុ​ខាងលើ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់