អ្នកដំណើរជនជាតិឥណ្ឌាជាង ៣០នាក់ ខ្លះមានហូរឈាមចេញពីច្រមុះ និងត្រចៀក បានទទួលការព្យាបាល បន្ទាប់ពីអាកាសយានិក "ភ្លេច" ចុចបិទប្រព័ន្ធរក្សាផ្លាស់ប្តូរសម្ពាធក្នុងកាប៊ីន។
ជើងហោះ 9W 697 របស់ក្រុមហ៊ុនអាកាសចរណ៍ Jet Airways ពីទីក្រុងម៉ុមបៃ ទៅកាន់ទីក្រុង Jaipur បានត្រឡប់ចូលអាកាសយាន្តដ្ឋានវិញភ្លាមៗ បន្ទាប់ពីចេញដំណើរ។
វីដេអូបង្ហោះដោយអ្នកដំណើរម្នាក់លើបណ្តាញសង្គម Twitter លើយន្តហោកើតហេតុបានបង្ហាញឱ្យឃើញថា ម៉ាស់អុកស៊ីសែនបានពង្រាយពាសពេញនៅក្នុងយន្តហោះ។
យន្តហោះ Boeing 737 ដែលបានដឹកអ្នកដំណើរ ១៦៦នាក់មួយនេះ បានចុះចតដោយសុវត្ថិភាព៕
Panic situation due to technical fault in @jetairways 9W 0697 going from Mumbai to Jaipur. Flt return back to Mumbai after 45 mts. All passengers are safe including me. pic.twitter.com/lnOaFbcaps
— Darshak Hathi (@DarshakHathi) 20 September 2018
