កាសែតវៀតណាមលាតត្រដាងថា ប្រធានាធិបតីវៀតណាមលោក Tran Dai Quang ស្លាប់ដោយសារវីរុសពុលដ៏មហាកម្រ

ប្រធានាធិបតីវៀតណាមលោក  Tran Dai Quang បានទទួលមរណភាពកាលពីថ្ងៃសុក្រ បន្ទាប់ពីតស៊ូជាមួយនឹងមេរោគពុលដ៏អាក្រក់ និងមហាកម្រមួយ។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុករបស់ប្រទេសវៀតណាមលាតត្រដាង។

លោក Quang បានស្លាប់នៅមន្ទីរពេទ្យ National Military Hospital 108 ក្នុងទីក្រុងហាណូយ មួយថ្ងៃ បន្ទាប់ពីសន្លប់បាត់ស្មារតីនៅល្ងាចថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមវេបសាយ Associated Press។

អតីតមន្ត្រីសុខាភិបាលលោក Nguyen Quoc Trieu ដែលរ៉ាប់រងមើលថែសុខភាពរបស់មេដឹកនាំរូបនេះមុនពេលគាត់ស្លាប់ បានលាតត្រដាងថាលោក Quang បានទៅនៅប្រទេសជប៉ុន ៦ ដងសម្រាប់ការព្យាបាលមេរោគ "ជាតិពុលដ៏កម្រ" ដែលឆ្លងកាលពីឆ្នាំមុន។

លោក Trieu និយាយថា "សាស្ដ្រាចារ្យ និងក្រុមវេជ្ជបណ្ឌិតជប៉ុនបានព្យាបាលគាត់ និងជួយសង្គ្រោះសុខភាពរបស់គាត់អស់រយៈពេល ១ ឆ្នាំហើយ។ យ៉ាងណាមិញ គ្មានថ្នាំទិព្វណាមួយក្នុងលោកនេះ អាចព្យាបាលគាត់ឱ្យជាទេ ដោយជំនួសមកវិញបានត្រឹមតែបង្ការវាម្ដងម្កាលប៉ុណ្ណោះ"៕
 

adverise with khmeread