ត្រីដូហ្វីនចាស់បំផុតលើលោក បានងាប់បាត់ហើយនៅសួនសត្វប្រទេសអាល្លឺម៉ង់

ត្រីដូហ្វីនចាស់ជាងគេលើលោកបានងាប់នៅអាយុ ៥៨ ឆ្នាំ បន្ទាប់ពីរស់នៅក្នុងសួនសត្វអាល្លឺម៉ង់មួយកន្លែងអស់រយៈពេល ៤៧ ឆ្នាំ។

ត្រីដូហ្វីនឈ្មោលឈ្មោះ Moby ជាពពួកត្រីពូជ Bottlenose dolphin ជាមួយនឹងសប្បុរសនៅនឹងក្បាល បានស្លាប់ក្នុងឧទ្យាន Tiergarten ក្នុងទីក្រុង Nuremberg កាលពីថ្ងៃអាទិត្យ។

ត្រីនោះបានក្លាយជាបារបស់កូនត្រីចំនួន ១៣ ក្បាលអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដោយកូនរបស់វាចំនួន ៤ ក្បាលកំពុងរស់នៅក្នុងប្រទេសហូឡង់ អេស្ប៉ាញ និងព័រទុយហ្គាល់ ជាផ្នែកមួយនៃកម្មវិធី European Breeding៕


 

adverise with khmeread