adverise with khmeread 2

​ទាហាន​កំហូច​ម្នាក់​ជាប់គុក ១៩ ក្រោយ​រំលោភ​ក្មេងស្រី​អាយុ ១៦ ឆ្នាំ​ម្នាក់​ម្តង​ហើយ​ម្តងទៀត​ជា​ថ្នូ​ជាមួយ​ស្ករ​គ្រាប់ M&Ms

​ទាហាន​អង់គ្លេស​ក្បាលខូច​ម្នាក់​ដែល​បាន​រំលោភ​ក្មេងស្រី​អាយុ ១៦ ឆ្នាំ​ម្នាក់​នៅក្នុង​មូលដ្ឋាន​កងទ័ព​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ១៩ ឆ្នាំ​គិត​ចាប់ពី​ថ្ងៃនេះ​ទៅ (១ មីនា​)​។​

​ទាហាន​ឈ្មោះ Mark Kelly វ័យ ៣២​ឆ្នាំ​រូបនេះ​បាន​សូកប៉ាន់​ស្ករ​គ្រាប់ M&Ms ដល់​ក្មេងស្រី​រងគ្រោះ​ដើម្បី​ទាក់ទាញ​រូបនាង​ឱ្យ​រួមភេទ​ជាមួយ​ខ្លួន ហើយ​បុរស​រូបនេះ​បាន​ប្រាប់​នាង​ថា​គាត់​នឹង​ចាប់ពង្រត់​រូបនាង​ចេញ​គ្រួសារ​របស់​នាង ប្រសិនបើ​បែកធ្លាយ​រឿងនេះ​ឱ្យ​នរណាម្នាក់​ដឹង​។​

​ប៉ុន្តែ​ក្មេងស្រី​ម្នាក់នេះ​បាន​បញ្ចេញ​ភាពក្លាហាន​ប្រាប់​ម្តាយ​របស់​នាង​ឱ្យបាន​ដឹង​អំពី​ករណី​រំលោភ​នេះ ដែល​បាន​កើតឡើង​ក្នុង​ឆ្នាំ ២០១៤ នៅឯ​មូលដ្ឋានទ័ព Lyneham នៃ​តំបន់​ជនបទ Wiltshire ភាគ​និរតី​ប្រទេស​អង់គ្លេស​។​

Kelly ដែល​ស្ថិតនៅ​កងវរសេនាធំ​លេខ ១៣ និង​បម្រើការ​រយៈពេល ១៣ ឆ្នាំ​នៅតែ​ពុំ​ព្រម​ទទួលស្គាល់​កំហុស​របស់​ខ្លួន​នោះទេ ក្នុងនោះ​មានការ​ចោទប្រកាន់​ពីបទ​រំលោភ​ចំនួន ២ ករណី និង ការចោទប្រកាន់​ពីបទ​ល្បួង​ក្មេង​ឱ្យ​ចូលរួម​សកម្មភាព​ផ្លូវភេទ​ចំនួន ២ ករណី​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់