ទើបក្រេបទឹកឃ្មុំរួច ប្តីទៅសម្ងំតុបតែងម៉ូតូធំនៅហ្គារ៉ាសក្រោយផ្ទះ ប្រពន្ធឈរមើលគាត់យូរពេក សួរមួយម៉ាត់...បែកការណ៍រឿងធំ!

សំណើច៖ នៅល្ងាចមួយបន្ទាប់ពីក្រេបទឹកឃ្មុំរួច បប់បានទៅតុបតែងម៉ូតូធំរបស់គាត់នៅក្នុងហ្គារ៉ាស។ ប្រពន្ធថ្មីរបស់គាត់ឈរនៅទីនោះមើលប្តីនាងធ្វើការ។

បន្ទាប់ពីស្ងាត់ឈឹងយ៉ាងយូរ ទីបំផុតនាងប្រពន្ធបាននិយាយថា "បងសម្លាញ់ហ៎ា ពេលឈរមិញអូនយល់ឃើញថា យើងរៀបការរួចហើយ ចឹងដល់ពេលដែលបងឈប់ចំណាយពេលរាប់ម៉ោងនៅហ្គារ៉ាសនេះទៀតហើយ។ បងគួរតែលក់ម៉ូតូធំ និងគ្រឿងប្រដាប់ប្រដាររោងជាងនេះចោលទៅ វាបង្ហិនពេលវេលារបស់បងសម្លាញ់ច្រើនសម្បើមណាស់។ ហើយទូតាំងលម្អកាំភ្លើងនិងឧបករណ៍ស្ទូចត្រីធ្វើឱ្យចង្អៀតផ្ទះរកកន្លែងដើរមិនចង់ឃើញ។ ហើយអូប័រចតចោលមាត់បឹងក៏ធ្វើឱ្យបងខាតពេលជាមួយវាដែរ លក់វាចោលទៅ ព្រោះបងក៏មិនសូវប្រើវាដែរ និងខាតលុយជួសជុលវារហូតហ្នឹង។ អូនក៏គិតដែរថា បងគួរតែលក់យន្តហោះគំរូឆ្កួតៗនៅក្រោយផ្ទះឱ្យអេតចាយទៅបង ហើយរោងឈើសម្រាប់ធ្វើតុទូរបស់បងក៏គួររុះរើចេញដែរ។ រួចចុះឡានស្ព័រកញ្ចាស់ហួសសម័យនោះ បងទុកវាប្រើកើតដែរ?"។

គ្រាន់តែឮប្រពន្ធថ្មីរអ៊ូបែបនេះ បប់ប្រែទៅជាទឹកមុខក្តៅឆេវមួយរំពេច។

នាងឃើញប្តីបញ្ចេញទឹកមុខបែបនេះ ក៏សួរទៅគាត់ថា "បងមានរឿងអីហ្នឹង?"។

គាត់ឆ្លើយថា "អូនឯងចាប់ផ្តើមចេញចរិតដូចអតីតប្រពន្ធបងចឹង"។

ដោយដៃកាន់ញញួរវែងមួយ នាងស្រែវ៉ាកថា "អតីតប្រពន្ធ? បងឯងមិនដែលប្រាប់អូនថាបងឯងធ្លាប់រៀបការពីមុនទេ!"។

បប់ឆ្លើយទាំងញ័រមាត់ថា "ចុម មិញបងច្រឡំមាត់តើអូន..."៕

adverise with khmeread

អ្នកនឹងចូលចិត្ត