adverise with khmeread 58

រថយន្ត​ស្ព័​រ Bugatti Chiron លឿន​ដាច់​គេ​លើ​ពិភពលោក​បង្ហាញខ្លួន​នៅ​ស្វ៊ី​ស​និង​មានតម្លៃ​ត្រឹមតែ​២,៦៥​លាន​ប៉ុណ្ណោះ​!

​    ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃទី ២៩ ខែកុម្ភៈ​បានឱ្យដឹងថា អ្នក​ស្នង​រថយន្ត Veyron ដែល​គេ​ទន្ទឹងរង់ចាំ​ជា​យូរ​របស់​ក្រុមហ៊ុន Bugatti បានមក​ដល់​ហើយ នោះ​គឺ​រថយន្ត​ថ្មី​សន្លាង​ឈ្មោះថា Chiron ដែល​វា​មើលទៅ​មិន​ត្រឹមតែ​មានតម្លៃ​ថ្លៃ​ខ្លាំង​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​មាន​កម្លាំង​ខ្លាំង​សឹង​ស្ទើរតែ​ស្មើនឹង​រថយន្ត​ប្រណាំង​ប្រភេទ F1 ទៀតផង​។ 

​    ​ដោយ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅមុន​ព្រឹត្តិ​កាណ៍​តាំងពិព័រណ៍​រថយន្ត​នៅ​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ​២០១៦ វា​ត្រូវបាន​គេ​ឧទ្ទេសនាម​ថា​ជា "​កំពូល​រថយន្ត​ស្ព័​រ​ខ្លាំង​បំផុត លឿន​បំផុត ប្រណិត​បំផុត និង​ល្អ​ឯក​បំផុត​របស់​ពិភពលោក​"​។ 

​    ​ផ្អែកលើ​ទិន្នន័យ រថយន្ត​នេះ​នឹង​ធ្វើឱ្យ​គ្រប់គ្នា​មានចិត្ត​ចង់បាន​វា​គ្រប់ៗ​គ្នា ជាមួយនឹង​ល្បឿន​កំពូល ៤២០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ម៉ាស៊ីន​កម្លាំង ១៥០០ សេះ និង​តម្លៃ ២,៦៥ លាន​ដុល្លារ​។​

​    ​រថយន្ត​នេះ​ត្រូវបាន​បំពាក់​ដោយ​ម៉ាស៊ីន​ស៊ីឡាំង​ប្រភេទ W16 ខ្នាត ៨,០ លីត្រ ដែលមាន​ប្រព័ន្ធ Quad-Turbo សម្រាប់​ធ្វើឱ្យ​ម៉ាស៊ីន​មាន​ភាព​ត្រជាក់​ពេល​បើកបរ​។ ហើយ​វា​មាន​សន្ទុះ​ល្បឿន​ពី​សូន្យ​ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើ​ថេរៈវេលា​ត្រឹមតែ ២,៥ វិនាទី​ប៉ុណ្ណោះ​។ 

​    ​រថយន្ត​នេះ​ផលិតឡើង​តែ ៥០០ គ្រឿង​ប៉ុណ្ណោះ ប៉ុន្តែ​មាន​គេ​កក់​ទុក​មុន​ជាង​៤០០​គ្រឿង​ទៅហើយ​៕ 

 

adverise with khmeread
ប្រភព៖ ដេលីមែល

អ្នកនឹងចូលចិត្ត

មតិយោបល់