ទឹកជំនន់ដោយសារព្យុះ Florence ចាប់ផ្តើមស្រក អាមេរិករវល់បោសសម្អាតត្រីងាប់ពេញថ្នល់

ត្រីងាប់រាប់សិបពាន់ក្បាលត្រូវបាននាយកដ្ឋានពន្លត់អគ្គីភ័យបាញ់ទឹកសម្អាតចេញពីផ្លូវហាយវ៉េនៅរដ្ឋ North Carolina បន្ទាប់ពីត្រីទាំងអស់នោះបានទើរលើផ្លូវ នៅពេលទឹកជំនន់បង្កឡើងដោយព្យុះកំបត់ត្បូង Florence ចាប់ផ្តើមស្រក។

នាយកដ្ឋានពន្លត់អគ្គីភ័យ Penderlea បានបាញ់ទឹកសម្អាតត្រីចេញពីផ្លូវហាយវ៉េ Interstate 40 នៅក្បែរតំបន់ Wallace កាលពីថ្ងៃសៅរ៍។

ត្រីទាំងអស់នេះបានមកទើរនៅលើផ្លូវនេះកាលពីសប្តាហ៍មុននៅពេលខ្យល់ព្យុះ Florence បានវាយលុកតំបន់នេះ និងបង្កឱ្យមានទឹកជំនន់ដ៏ធំ។

នៅពេលទឹកជំនន់ចាប់ផ្តើមស្រកវិញ ត្រីទាំងនោះក៏ជាប់លើគោកងាប់អស់រលីង។

ផ្នែកនៃផ្លូវហាយវ៉េ  I40 និង I95 ត្រូវបានរំពឹងថានឹងបន្តជន់លិចរយៈពេល ១ សប្តាហ៍ទៀត៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត