adverise with khmeread 0

Naeun បង្ហាញ​រូបថត​ដ៏​ស្រស់ស្អាត​របស់​នាង​នៅ​កោះ Hawaii

កាលពី​ថ្ងៃទី ២៩ ខែកុម្ភៈ​ម្សិលមិញ​នេះ ក្រុម​ចម្រៀង​ស្រី A Pink បានបង្ហាញ​រូថ​តនៃ​សមាជិក​ក្រុម​ខ្លួន Naeun ដែល​បាន​រីករាយ​លំហែកាយ​វិស្សមកាល​របស់​នាង​នៅឯ​កោះ Hawaii ទៅកាន់​បណ្តាញ​សង្គម Facebook របស់​ពួកនាង​។

​រូបថត​ប៉ុន្មាន​សន្លឹក​ដ៏​ស្រស់ស្អាត​នេះ​បាន​អម​មក​ជាមួយនឹង​ពាក្យសម្តី​រ៉ាយរ៉ាប់​ដោយ​ពួកគេ​យ៉ាង​ដូច្នេះ​ថា "​តើ​ពួកយើង​គួ​តែ​រត់ទៅរក​ទេពធីតា​ដ៏​ស្រស់ស្អាត Naeun នៅក្នុង​កោះ Hawaii ដែរឬទេ​?"

​នៅក្នុង​រូបថត Naeun បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​លាយឡំ​ជាមួយនឹង​ស្ថានភាព​ដ៏​ស្រស់ត្រកាល​នៃ​កោះ Hawaii ដែល​បានបញ្ជាក់​ពី​ភាពស្រស់​បំព្រង​នៃ​ពេលវេលា​ដ៏​ពិសេស​ដែល​នាង​មាននៅ​ក្នុង​ឆាកជីវិត​។

​ជាមួយនឹង​ស្ទីល​ឈរ​បង្អួតរាង​ក្នុង​ឈុត​បី​គី​នី​ដ៏​គួរឱ្យ​គ្រឺត​របស់​នាង ប្រិយមិត្ត​ប្រុសៗ​ច្បាស់​ជា​ពិបាក​នឹង​ប្រកែក​ថា​ខ្លួន​មិន​ចង់​ចាប់អារម្មណ៍​លើ​នាង​នោះឡើយ​៕

 

adverise with khmeread
ប្រភព៖ ស៊ូមភី

អ្នកនឹងចូលចិត្ត

មតិយោបល់