ខ្លាំងម៉្លេះយានអវកាសជប៉ុន អាចចតលើអាចម៍ផ្កាយរួចថតរូបផ្ញើមកផែនដីវិញទៀត

ទីភ្នាក់ងារអវកាសជប៉ុន JAXA បានបង្កើតប្រវត្តិសាស្ដ្រដោយចតយានមនុស្សយន្តចំនួនពីរលើអាចម៍ផ្កាយជោគជ័យ។

យានពីរនោះដែលបានផ្ដាច់ចេញពីយានអវកាស Hayabusa-2 កាលពីថ្ងៃសុក្រ នឹងផ្លាស់ទីតាមដុំថ្មអវកាសប្រវែង ១ គីឡូម៉ែត្រឈ្មោះ Ryugu។

ដោយទំនាញរបស់អាចម៍ផ្កាយខ្សោយមានន័យថា យានទាំងពីរអាចឈរទំពីលើអាចម៍ផ្កាយនោះបាន ថែមទាំងអាចវាស់សីតុណ្ហភាព និងថតរូបភាពលើផ្ទៃអាចម៍ផ្កាយបានទៀតផង។

ទីភ្នាក់ងារអវកាសបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា "យានទាំងពីរនោះ គឺស្ថិតក្នុងលក្ខណៈល្អប្រសើរ"។

Hayabusa-2 បានទៅដល់អាចម៍ផ្កាយ Ryugu ក្នុងខែមិថុនាឆ្នាំនេះ បន្ទាប់ពីធ្វើដំណើរអស់រយៈពេល ៣ ឆ្នាំកន្លះមក៕


 

adverise with khmeread