បុរសរោគចិត្តលបថតក្រោមសំពត់នារីម្នាក់នៅផ្សារទំនើបភ្លេចបិទ Flash ខ្មាស់គេស្ពឹកមុខ រួចដើរចេញត្រុយ!

បុរសម្នាក់ដែលបានព្យាយាមថតក្រោមសំពត់នារីម្នាក់ដោយធ្វើពុតជានិយាយទូរស័ព្ទដៃរបស់ខ្លួន ត្រូវបានចាប់សកម្មភាពជាប់ ពេលដែលពន្លឺ Flash របស់គាត់បានបាញ់មក។

ដោយត្រូវចាប់សកម្មភាពបានក្នុងវីដេអូកំពុងអង្គុយនៅលើជណ្តើរនៅឯមជ្ឈមណ្ឌលផ្សារទំនើបមួយកន្លែងក្នុងទីក្រុង Quezon ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៦ ខែកញ្ញា បុរសម្នាក់នេះបានបង្កការសង្ស័យជាមួយនឹងទូរស័ព្ទដៃរបស់គាត់។

ស្ថិតក្នុងសម្លៀកបំពាក់អាវឆ្នូតបៃតង លឿង បុរសរូបនេះត្រូវបានគេចាប់កំហុសហាក់ចង់ឆ្លៀតឱកាសអ្វីមួយ ខណៈដែលគាត់បានបើកកម្មវិធីកាមេរ៉ា និងដាក់ទូរស័ព្ទលើត្រចៀករបស់ខ្លួន។

បន្ទាប់មកបុរសរូបនេះធ្វើពុតជាតេទូរស័ព្ទទៅនរណាម្នាក់ ប៉ុន្តែជំនួសមកវិញគាត់បានបែរក្បាលរបស់ខ្លួន ដូច្នេះខ្លួនអាចដាក់កាមេរ៉ាតម្រង់ទៅសំពត់នារីម្នាក់ដែលកំពុងអង្គុយនៅក្រោយ។

ប៉ុន្តែគម្រោងការឆ្កួតៗរបស់បុរសរោគចិត្តរូបនេះ ត្រូវបានខូច ពេលដែលខ្លួនបានផ្តិតរូបភាព ជាអកុសលភ្លេចបិទ Flash។

ជាក់ស្តែងវាពិតជាមានភាពអាម៉ាស់ បុរសរូបនេះបន្ទាប់មកបានដើរចេញយ៉ាងប្រញាប់ប្រញាល់ មុនងាកក្រោយដើម្បីពិនិត្យមើលថាតើមាននរណាម្នាក់ដឹងពីសកម្មភាពរបស់ខ្លួនឬអត់៕


 

adverise with khmeread