អរគុណអូនចំពោះការលើកទឹកចិត្ត! Tiger Woods ស្ទុះទៅថើបប្រពន្ធ បន្ទាប់ពីវិលត្រឡប់មកវាយកូនហ្គោវិញជាលើកដំបូងក្នុងរយៈពេល៥ឆ្នាំ ហើយទទួលជ័យជម្នះ

Tiger Woods បានបន្តជ័យជម្នះដើម្បីមិត្តស្រីរបស់គាត់ បន្ទាប់ពីការត្រឡប់មកវិញជាប្រវត្តិសាស្ដ្ររបស់គាត់ដោយយកឈ្នះកាលពីថ្ងៃអាទិត្យ។

ខណៈហ្វូងមនុស្សបានអបអរសាទរអតីតលេខ ១ ពិភពលោកសម្រាប់ជ័យជម្នះនៃការប្រកួត Tour Championship របស់គាត់ លោកបានប្រញាប់ប្រញាល់ទៅខ្សែជួរលើកទី ១៨ ហើយបានរកឃើញអ្នកគ្រប់គ្រងភោជនីយដ្ឋានឈ្មោះ Erica Herman អាយុ ៣៣ ឆ្នាំ។

កីឡាករវ័យ ៤២ ឆ្នាំរូបនោះ បន្ទាប់មកបានថើបនាង ហើយឱបនាង និងបន្ទាប់មកខ្សឹបនាងថា "បងស្រឡាញ់អូន" មុនពេលគាត់ដើរចូលមកទីលានប្រកួតវិញ។

ហើយវាគឺជាជ័យជំជម្នះលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំ បន្ទាប់ពីជើងឯកលេខ១រូបនេះវិលត្រឡប់វិញជុំវិញបញ្ហារបួស និងភាពចម្រូងចម្រាស់អំពីការចាប់ខ្លួនទាក់ទងនឹងគ្រឿងញៀនក្នុងឆ្នាំ ២០១៧៕


 

adverise with khmeread