ស្ងាត់ៗ គង់ ច័ន្ទស្រីមុំ សម្ពោធម៉ូម៉ូសាខាឬស្សីកែវ មួយទៀតហើយ

    ដោយ-ខ្មែររីដ
    ភ្នំពេញ-បន្ទាប់ពីសម្រាលកូនភ្លាមៗ មិនទាន់បានបីខែ ស្រួលបួលផង គង់ ច័ន្ទស្រីមុំ ក៏ទទួលបានកាដូយ៉ាងស្រស់ស្អាតពីស្វាមី ខណៈពេលដែលនាងកំពុងតែបន្តដំណើរការបើកសាខាម៉ូម៉ូ បន្ថែមមួយទៀត នៅតំបន់ទីប្រជុំជន ក្នុងខណ្ឌឬស្សីកែវ។ 

    ជាក់ស្តែងកាលចុងសប្តាហ៍នេះ គង់ ច័ន្ទស្រីមុំ និងនាងតូច ម៉ូម៉ូ ស្រាប់តែបានកាដូឡានយ៉ាងស្រស់ឆើតឆាយ ពណ៌លឿងចាស់តែម្តង ដែលប្តីរបស់នាង គីម សីហា ទិញជាអំណោយជូនដល់កូនស្រី និង ភរិយា សំណព្វចិត្ត ទាំងពីរទុកជិះដើរលេងកម្សាន្ត ស្របពេលដែល ស្រីមុំ ធ្លាប់ត្អូនត្អែរថា ចង់បានរថយន្តតូចមួយគ្រាន់ធើ្វដំណើរ ជាមួយកូនស្រី ដើរលេងមាត់ទន្លេ នេះបើយោងតាមការបង្ហោះសារតាមបណ្តាញសង្គម ផ្លូវការរបស់​ តារាសម្តែង រាងមាន់ចែ គង់ ច័ន្ទស្រីមុំ។ 


    
    បើតាមការបញ្ជាក់ របស់ គង់ ច័ន្ទស្រីមុំ ថា សាខាឬស្សីកែវនេះ គឺនាងបានបើកដំណើរការខ្លួនឯង ដោយមិនបានលក់សិទ្ធចែកចាយបន្តទេ ព្រោះតែនាងគិតថាក្នុងតំបន់នេះ គឺជិតផ្ទះដែលអាចចេញចូលមើលខ្លួនឯងបាន។ ស្រីមុំ ថាក្នុងរយៈពេលបីថ្ងៃមានបញ្ចុះតំលៃពិសេស ដូច្នេះអ្នកបងប្អូនអាចមករកទិញទំនិញ ពីហាងម៉ូម៉ូ MOMO BY SREYMOM សាខាឬស្សីកែវ តាមរយៈ ផ្ទះលេខ​ 19B,ផ្លូវជាតិលេខ5,​ភូមិ​មិត្តភាព​,សង្កាត់​ ឫស្សីកែវ,​ខណ្ឌ​ ឫស្សីកែវ,​ ភ្នំពេញ
⏰អាចសាកសួរបានតាមរយះលេខទូរសព័្ទបាន ☎️010 777 626 ☎️090 777 338៕

adverise with khmeread