ហេតុតែក្រគ្មានលុយសូម្បីមួយសេន ម្តាយវ័យក្មេងសុខចិត្តលក់កូនអាយុ ៩ ថ្ងៃទាំងទឹកភ្នែកឱ្យទៅស្ត្រីជាគ្រូបង្រៀនម្នាក់ដើម្បីប្តូរយកប្រាក់ត្រឹម៤៤ដុល្លារ

នេះគឺជាទិដ្ឋភាពដ៏គួរឱ្យរំជួលចិត្តមួយ ដែលម្តាយញាំញីដោយភាពក្រីក្រវ័យ ២៥ឆ្នាំមួយរូប បានប្រគល់កូនទើបនឹងកើតថ្មីរបស់នាងចេញពីដៃជារៀងរហូត សម្រាប់ប្រាក់ត្រឹម ៤៤ដុល្លារ ទៅស្រ្តីជាគ្រូបង្រៀនវ័យកណ្តាលមួយរូប ដែលប្រាថ្នាចង់ចិញ្ចឹមកូនមួយបន្ថែមទៀត។

កាមេរ៉ាសុវត្ថិភាពបានបង្ហាញពីសកម្មភាពម្តាយដ៏ខកចិត្តមានឈ្មោះ Inna Petrova កំពុងបីកូនស្រីអាយុប្រាំបួនថ្ងៃរបស់នាងនៅឯអាកាសយន្តដ្ឋាន Omsk ក្នុងប្រទេសរុស្ស៊ី។

នាងដើរនៅជុំវិញទីធ្លាអាកាសយានដ្ឋានហាក់ដូចជាគ្រប់វិនាទីដ៏មានតម្លៃចុងក្រោយបង្អស់ ដែលនាងនៅជាមួយកូនស្រីតូចរបស់នាង។

ម្តាយក្មេងជាវិចិត្រករគ្មានការងារធ្វើរូបនេះនៅក្នុងវីដេអូគេឃើញបានបែរខ្នងរបស់ដាក់ Natalia Zhdanova វ័យ ៤៣ឆ្នាំ ដែលចាំទទួលក្មេងស្រី ប៉ុន្តែបន្ទាប់មកនាងបានថើបកូនស្រីរបស់ខ្លួនជាលើកចុងក្រោយ និងបានប្រគល់កូនស្រីនាងទៅដល់ស្រ្តីជាគ្រូបង្រៀន។

នាង Petrova ដែលបន្ទាប់មកនិយាយថា "នាងពិតជារំជួលចិត្ត" ទៅលើការផ្តល់កូនស្រីរបស់នាងចេញទៅឆ្ងាយ គឺត្រូវបានគេឃើញកំពុងជូតទឹកភ្នែករបស់នាងនៅលើវីដេអូ ដោយត្រូវបានចេញផ្សាយដោយគណៈកម្មាធិការស៊ើបអង្កេត ដែលត្រូវបានគេស៊ើបអង្កេតជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ស្ថិតក្នុងច្បាប់ជួញដូរកុមាររបស់ប្រទេសរុស្ស៊ី។

ពួកគេអាចនឹងត្រូវប្រឈមមុខជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ។

យោងតាមវេបសាយ DailyMail បានឱ្យដឹងថា នាង Petrova បានសម្រេចចិត្តធ្វើរឿងនេះទាំងបង្ខំចិត្ត បន្ទាប់ពីម្តាយ និងបងស្រីរបស់នាងដែលរស់នៅក្នុងអគារជួលតូចចង្អៀតរួមគ្នាបានបដិសេធយ៉ាងតឹងរ៉ឹងមិនឱ្យនាងទុកកូនស្រីរបស់នាង ដែលនាងមានជាមួយនឹងបុរសម្នាក់ដែលនាងមានទំនាក់ទំនងរយៈពេលខ្លីមួយ ដែលនាងបានជួបនៅឯហាងកាហ្វេក្នុងតំបន់មួយកន្លែង៕


 

adverise with khmeread