adverise with khmeread 12

សាកសព​បុរស​អាល្លឺម៉ង់​មិន​ស្អុយរលួយ​ម្នាក់​ត្រូវបាន​ប្រទះឃើញ​ក្នុង​នាវា​កម្សាន្ត​ជាមួយនឹង​លិខិត​បណ្តាំ​គួរឱ្យ​ព្រឺព្រួច​!

​    ​អា​ថ៍កំ​បាំង​នៃ​សាកសព​ម៉ាំ​មី​របស់​បុរស​ជនជាតិ​អាល្លឺម៉ង់​ម្នាក់​ដែល​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​នៅលើ​នាវ​កម្សាន្ត​របស់គាត់ នៅក្បែរ​ឆ្នេរ​ប្រទេស​ហ្វីលីពីន​បាន​ប្រែ​ទៅជា​រឿង​មួយ​ថ្មី​គួរឱ្យ​ចាប់អារម្មណ៍ បន្ទាប់ពី​កំណត់ចំណាំ និង​រូបថត​គួរឱ្យ​ព្រឺព្រួច​ត្រូវបាន​រកឃើញ​។ នេះ​បើតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​កាលពី​ថ្ងៃទី ២៩ ខែកុម្ភៈ​។

​    ​លោក Manfred Fritz Bajorat វ័យ ៥៩ ឆ្នាំ​ដែល​ត្រូវបាន​ប្រទះឃើញ​ដោយ​អ្នកនេសាទ​ពីរ​នាក់ បាន​សរសេ​ពាក្យ​ផ្តែផ្តាំ​ចំនួន ៣៣ ពាក្យ​ទៅកាន់​ភរិយា​ជាទី​ស្រឡាញ់​របស់ខ្លួន​គឺ​អ្នកស្រី Claudia ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​ជំងឺមហារីក​នៅក្នុង​វ័យ ៥៣ ឆ្នាំ​កាលពី​ថ្ងៃទី ២ ឧសភា ឆ្នាំ ២០១០ កន្លងទៅ​។​

​    ​នៅក្នុង​លិខិត​មួយ​នោះបាន​សរសេ​រ៉ាយរ៉ាប់​ថា "​រយៈពេល ៣៣ ឆ្នាំ​ដែល​ពួកយើង​រួមរស់​ជាមួយគ្នា​ជា​ប្តី​ប្រពន្ធ​។ កម្លាំង​របស់​ពួក​បិសាច​គឺ​ពិតជា​ខ្លាំង​ជាង​ឆន្ទៈ​ដើម្បី​រស់រ​បស់បង​ទៅទៀត​។ អូន​សម្លាញ់​បាន​ឃ្លាតឆ្ងាយ​ទៅហើយ​។ សូមឱ្យ​វិញ្ញាណ​ក្ខ​ន្ត​របស់​អូន​ទៅកាន់​ឋាន​សុខ​គតិ​ភព​"​។

​    ​ពាក្យ​បណ្តាំ​ចុងក្រោយ​នៃ​សោកនាដកម្ម​មួយ​នេះ​ត្រូវបាន​ប្រទះឃើញ​នៅក្នុង​វេទិកា​ជជែក​គ្នា​មួយ​សម្រាប់​ក្រុម​នាវិក​នៅលើ​អ៊ី​ន​ធឺ​ណេ​ត​ដែល​គេ​ហៅថា kaktusguenther.de​។​

​    ​សាកសព​របស់លោក Bajorat ត្រូវបាន​គេ​ប្រទះឃើញ​អង្គុយ​ក្បែរ​វិទ្យុទាក់ទង​មួយ ហាក់បីដូចជា​រូបគាត់​កំពុង​ព្យាយាម​ប្រកាស​រក​ជំនួយ​ទាំង​ក្តី​អស់សង្ឃឹម ដើម្បី​ជួយ​ស្រោចស្រង់​ជីវិត​គាត់​មុន​ពេលដែល​គាត់​បាន​បាត់​បង់ជីវិត​។​

​    ​លោក Christopher Rivas វ័យ ២៣ ឆ្នាំ​ដែលជា​អ្នកស្រុក​កោះ Barobo នៃ​ប្រទេស​
​ហ្វីលីពីន​បាន​ចេញមក​នេសាទ​ត្រី​ជាមួយ​មិត្ត​របស់គាត់​ដែលមាន​ចម្ងាយ ៤០ ម៉ា​យ (៦៤ គីឡូម៉ែត្រ​)ពី​ឆ្នេរ​ពេលដែល​ពួកគេ​បាន​ប្រទះឃើញ​នាវា​កម្សាន្ត​របស់​បុរស​ជនជាតិ​អាល្លឺម៉ង​រូបនោះ ដែលមាន​លាបថ្នាំ​ពណ៌​ស ហើយ​នាវា​មួយ​នោះបាន​ស្ថិតក្នុង​ស្ថានភាព​ខូចខាត​យ៉ាងដំណំ​។

​    ​សាកសព​របស់គាត់​មិន​រលួយ​ទាំងស្រុង​ដោយសារតែ​ខ្យល់​សមុទ្រ​ស្ងួត អាកាសធាតុ​ក្តៅ និង​ខ្យល់​ប្រៃ​។ ហើយ​គេ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​អ្វី​បានជា​លោក Manfred ស្លាប់ ឬក៏​ដឹងថា​ពេលណា​គាត់​បាន​ស្លាប់​នោះដែរ​៕

 

adverise with khmeread
ប្រភព៖ Dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់