វៀតណាមតែងតាំងប្រមុខរដ្ឋជាស្ត្រីលើកដំបូងមិនធ្លាប់មានពីមុនមក

លោកស្រី Dang Thi Ngoc Thinh បានក្លាយជាប្រធានាធិបតីស្រីទីមួយរបស់វៀតណាម។

លោកស្រីនឹងក្លាយជាប្រធានាធិបតីស្តីទី រហូតដល់រដ្ឋសភាបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីជាផ្លូវការ។

ការតែងតាំងរបស់លោកស្រីបន្ទាប់ពីការស្លាប់របស់ប្រធានាធិបតីលោក Tran Dai Quang ដែលបានទទួលមរណភាពកាលពីព្រឹកថ្ងៃសុក្រ បន្ទាប់ពីបានតស៊ូនឹងជំងឺធ្ងន់ធ្ងរអស់រយៈពេលជាងមួយឆ្នាំ។

រដ្ឋសភាវៀតណាមបានប្រកាសអំពីការតែងតាំងនេះកាលពីថ្ងៃអាទិត្យ ដោយលើកឡើងពីបទបញ្ជានានានៅក្នុងរដ្ឋធម្មនុញ្ញ និងការិយាល័យនយោបាយ ដែលជាការសម្រេចចិត្តរបស់បក្ស។

លោកស្រី Thinh វ័យ ៥៩ ឆ្នាំជាជនជាតិដើមភាគកណ្តាលនៃខេត្ត Quang Nam មានសញ្ញាប័ត្រអនុបណ្ឌិតវិទ្យាសាស្រ្តនយោបាយ និងបរិញ្ញាបត្រច្បាប់ និងប្រវត្តិសាស្ត្រ។

ក្នុងចំណោមមុខតំណែងជាផ្លូវការដែលដឹកនាំពីមុន គឺលោកស្រីជាអនុប្រធានសមាគមនារី និងលេខាបក្សខេត្ត Vinh Long ៕

adverise with khmeread

អ្នកនឹងចូលចិត្ត